​(ភ្នំពេញ)៖ ស្រាបៀរអានឆ័រ (Anchor) នឹងរៀបចំកម្មវិធីចាប់រង្វាន់លើកទីពីរ នៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី «Anchor Fun Zone» នៅ​​ថ្ងៃទី​ ​២៣ ​ខែមេសា​ ឆ្នាំ​​២០១៧ ខាងមុខនេះ  ដើម្បីផ្តល់រង្វាន់លាភមង្គល ជូនដល់គូស្វាមីភរិយាថ្មី​ទាំងអស់ ដែលបានជាវស្រាបៀរអានឆ័រ​ សម្រាប់​កម្មពិធីអាពាហ៍ពិពាហ៍របស់ខ្លួន​។

​​​កម្មវិធី​ «Anchor Fun Zone»​ ​ នឹង​​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​​​ទូរទស្សន៍​ ភី​អិន​អិន​ (PNN) ចាប់ពី​​ម៉ោង ​៨​យប់​-១០​​យប់ ​ដោយមាន​​ការចូល​រួម​សម្តែង​​​កម្សាន្ត​ សប្បាយ​រីករាយ ពី​តារា​ចម្រៀងល្បីឈ្មោះ​ជាច្រើន​រូប​​ ដូចជា ម្ចាស់បទ «ស៊ូឃ្លាត» លោក វង្ស តាដារតនា, កញ្ញា សុខ សីឡាលីន, កញ្ញា Pui Fai និងលោក វ៉ាន់ ផល្លី។ ​កម្មវិធី​នេះ ​ធ្វើឡើង​​សម្រាប់តែ​អតិថិជន​ ដែល​បាន​​ជាវ​ស្រា​បៀរ​​អាន់​ឆ័​រ​ សម្រាប់កម្មវិធី​​អាពាហ៍ពិពាហ៍​របស់​ខ្លួន។

សម្រាប់​​ការចាប់​​រង្វាន់​លើក​​ទី​ពីរ​នេះ​ ស្រា​បៀរ​​អាន់​ឆ័​រ នឹង​​ប្រគល់​​រង្វាន់សម្រាប់​​គូ​ស្វាមីភ​រិ​យា​​ថ្មីដូចជា​ ដំណើរ​​ក្រេប​ច័ន្ទ​​ទឹកឃ្មុំ ​នៅ​ឆ្នេរ​​ឋានសួគ៌​ ក្រា​ប៊ី ​(Krabi) ​ចំនួន​​១៥ ​រង្វាន់ ​ទូរទស្សន៍​ Sony Android 55​" ចំនួន​​១០​រង្វាន់​ កាមេរ៉ា ​Sony​ ចំនួន​១០​​រង្វាន់​​។

តើ​​គូ​ស្វាមីភរិយា​​រូប​ណា​ខ្លះ​ ដែល​ជា​ម្ចាស់​​រង្វាន់​​ទាំងនេះ​​? កុំ​ភ្លេច​​ចូលរួមទស្សនា និងតាមដាន​​ទាំងអស់គ្នា.!៕​