(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នៅវេលាម៉ោង៧៖០០នាទីយប់)។ (លោក លឹម ជាវុត្ថា, លោក វ៉ាន់ សារាយ, កញ្ញា សំ ស្រីនីត, កញ្ញា ឆេង សូរិយា និង លោក ប៉ា ជេដ្ឋា រាយការណ៍ព័ត៌មានទាំងនេះ)!

** ព័ត៌មានជាតិ (Cambodia News)
១៖ ករណីលោក ជុន ច័ន្ទបុត្រ ត្រូវបានសម្តេចក្រឡាហោម ស​​ ខេង ឯកភាពតាមសំណើរបស់ពន្ធនាគារ និងកោះប្រជុំជាបន្ទាន់
២៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ អំពាវនាវដល់អ្នកពាក់ព័ន្ធ ចូលរួមសហការជាមួយសមត្ថកិច្ច ដើម្បីស្វែងរកការពិត​លើករណីបន្លំខ្លួនរបស់លោក ជុន ច័ន្ទបុត្រ
៣៖ សម្តេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជា ដើរតួយ៉ាងសំខាន់ក្នុងការរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ និង ស្វែងរកសន្តិភាព
៤៖ មេធាវីថ្លែងថា ជួប​ សម្លាប់​ សម្រេចប្តឹង​ឧទ្ធរណ៍​ ដោយ​យល់​ថា ​ទោស​ធ្ងន់​ពេក​គ្មាន​ឱកាស​កែប្រែ​កំហុស​
៥៖ មជ្ឈមណ្ឌលព័ត៌មានថាមពលនុយក្លេអ៊ែរដំបូងបង្អស់នៅកម្ពុជា ដែលគាំទ្រដោយរដ្ឋាភិបាលរុស្ស៉ី នឹងត្រូវបង្កើតនៅសាលាតិចណូ
៦៖ សេចក្ដីព្រមាន! អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដាច់ណាត់ ហាមប្រជាពលរដ្ឋបណ្ដើរសត្វឆ្កែនៅលើសួន
៧៖ នាយករដ្ឋមន្រ្តីវៀតណាម នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល៣ថ្ងៃ នាដើមសប្តាហ៍ក្រោយ
៨៖ មន្រ្តីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែល ACU ឃាត់ខ្លួន នឹងត្រូវបញ្ជូនទៅតុលាការនៅថ្ងៃស្អែក, អ្នកពាក់ព័ន្ធ​អំពើពុករលួយ​ផ្សេងទៀត​នឹងបន្ត​ស៊ើបអង្កេត​ផងដែរ

** ព័ត៌មានអន្តរជាតិ (World News)
១៖ ប្រធានាធិបតីរុស្ស៊ី ពូទីន បញ្ជូនទ័ព និងរថក្រោះសន្ធឹកសន្ធាប់ទៅព្រំប្រទល់ជាប់កូរ៉េខាងជើង នៅ​ចំពោះ​មុខ​ក្តី​បារម្ភ​ខ្លាច​ផ្ទុះ​សង្រ្គាម
២៖ សហរដ្ឋអាមេរិកអះអាងថា «ចិនចេញបញ្ជាឲ្យក្បួនយន្តហោះ​ចម្បាំង និងទម្លាក់គ្រាប់បែក-មីស៊ីល ប្រុងជើងការកម្រិតខ្ពស់បំផុត» ដើម្បីទប់ទល់នឹងស្ថានការណ៍កូរ៉េខាងជើង!
៣៖ ទីបំផុតក្រុមប្រឹក្សាសន្តិសុខ UN «ប្រកាសថ្កោលទោស និងព្រមានដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង» បើនៅតែរឹងទទឹងបាញ់មីស៊ីលទៀត!
៤៖ ស៊ីរី៖«អ្នកជំនាញខាងអាវុធគីមី UN រងសម្ពាធខ្លាំងពីអាមេរិក និងលោកខាងលិច មិនឲ្យមកស៊ើបអង្កេតរកការពិតនៅស៊ីរី ព្រោះខ្លាចអន្តរជាតិដឹងថា វាជារឿងប្រឌិត!»
៥៖ សហរដ្ឋអាមេរិកកំពុងព្យាយាមរៀបចំផែនការ «ចាប់ខ្លួនបិតាស្ថាបនិកគេហទំព័រ WikiLeaks»
៦៖ ព្រះរាជពិធីឡើងគ្រងរាជ្យសម្បត្តិជាផ្លូវការរបស់ស្តេចថៃថ្មី នឹងប្រារព្ធធ្វើឡើងនៅចុងឆ្នាំ២០១៧!
៧៖ បាតុកម្មដ៏កក្រើកនៅវេណេស៊ុយអេឡា បង្កឲ្យមនុស្សស្លាប់កើនដល់ ០៩នាក់, របួសជាង ២២០នាក់, និងចាប់ខ្លួន ៣១២នាក់! និង បញ្ជាឲ្យស៊ើបអង្កេតក្រុមហ៊ុន ទូរស័ព្ទចល័តនៅក្នុងប្រទេស ពីព្រោះអាចជាប់ពាក់ព័ន្ធនឹងការញុះញង់ផ្ទុះអំពើបាតុកម្ម។