(ស្វាយរៀង)៖ នាយឧត្តមសេនីយ៍ សៅ សុខា សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សប្រជាជន​កម្ពុជាចុះជួយខេត្តស្វាយរៀង និងប្រធានក្រុមការងារចុះជួយស្រុករមាសហែក នៅព្រឹកថ្ងៃទី២២​ ខែមេសា ឆ្នាំ២០១៧នេះ អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារឆ្ពោះទៅកាន់ ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤។

ពិធីនេះ ត្រូវបានធ្វើឡើងនៅ ​​សាលប្រជុំ​គណៈកម្មាធិការស្រុករមាសហែក ​និងមានការចូលរួមពី​ លោក លោកស្រី សមាជិក សមាជិកាជាច្រើនរូបផងដែរ។

សូមបញ្ជាក់ថា​ ប្រកួតប្រជែងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ចាប់ពីម៉ោង​៧៖០០​នាទីព្រឹក ដល់ម៉ោង៣៖០០នាទីរសៀល៕