(ភ្នំពេញ)៖ ក្រុមហ៊ុន Huawei ដែលមានចំណាត់ថ្នាក់លេខ១ លំដាប់ពិភពលោក លើប្រាក់ចំណេញ ពីប្រព័ន្ធប្រតិបត្តិការ Android Smartphone ប្រកាសឈប់ទទួល​កក់ទុកមុន អធិរាជស្មាតហ្វូន កាមេរ៉ាភ្លោះ ស៊េរីថ្មី «Huawei P10 & P10 Plus» ត្រឹមថ្ងៃទី ២៦ មេសា ២០១៧។ សេចក្តីប្រកាសនេះធ្វើឡើង បន្ទាប់ពី Huawei P10 & P10 Plus មានសន្ទុះគាំទ្រខ្លាំង ពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូន នៅកម្ពុជា កក់ទុកមុន រហូតដល់ទៅជាង ៩០% នៃស្តុក ដែលបំរុងទុកដ៏ច្រើនលើសលុប បើធៀបនឹងស៊េរី P​មុនៗ។

លោក អែម យុទ្ធូ ប្រធានផ្នែកទីផ្សារជាន់ខ្ពស់ របស់ Huawei នៅកម្ពុជាបានឲ្យដឹងថា អតិថិជន Huawei អាចធ្វើការកុម្ម៉ង់ទុកមុន សម្រាប់​ស្មាតហ្វូនស៊េរីថ្មីបំផុត ប្រចាំឆ្នាំ ២០១៧ គឺ «Huawei P10 & P10 Plus» ដោយគ្រាន់តែ កក់ប្រាក់៥០ដុល្លារ តាមបណ្តាហាងធំៗ ដែលមានស្លាកសញ្ញា Huawei ឬហាងធំៗជាដៃគូ និងមានបុគ្គលិកហួវៃ រហូតដល់ ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៧ ប៉ុណ្ណោះ។

Huawei P10 និង P10 Plus គឺជាកំពូលស្មាតហ្វូនកាមេរ៉ាភ្លោះ ដើមឆ្នាំ ២០១៧ របស់ក្រុមហ៊ុន Huawei ដែលត្រូវបានដាក់បង្ហាញជាផ្លូវការ នៅក្នុងកម្មវិធី​ពិព័រណ៌ទូរស័ព្ទ​ពិភពលោក ឆ្នាំ២០១៧ (MWC) និងទទួលបាន ២៣ ពាន់រង្វាន់ថែមទៀត។ ឥឡូវនេះ Huawei នៅកម្ពុជា ប្រកាសជាផ្លូវការទទួល កុម្ម៉ង់ទុកមុន សម្រាប់អធិរាជស្មាតហ្វូន កាមេរ៉ាភ្លោះ Huawei P10 តម្លៃ​៦១០​ដុល្លារ និង Huawei P10 Plus មានតម្លៃ​៦៩០ ដុល្លារ ដោយមានបន្ថែម នូវកាដូយ៉ាងច្រើនសន្ធឹកសន្ធាប់ រួមមាន Original Huawei View Cover, Original Huawei Selfie Stick, Original Huawei Power Bank 5,000mAh និង USB Connector (Type B, Type C & Wire) មួយឈុត ដែលមានតម្លៃសរុប ជាទឹកប្រាក់រហូតដល់ ទៅជាង​១០០ដុល្លារ។

គួរកត់សំគាល់ផងដែរថា លក្ខណៈពិសេសដែលនាំឲ្យ Huawei P10 និង P10 Plus រឹតតែលេចធ្លោរ នោះគឺ​មាន ៤ ចំនុច (១) គុណពភាពកាម៉េរ៉ាភ្លោះរឹតតែច្បាស់ រឹតតែលេខធ្លោរតែ មួយគត់ ពោលគឺឡេនឡៃការ ៣ គ្រាប់ ភ្លោះពីរពីក្រោយ (20MP/12MP) និងឡេនឡៃការមួយ​ខាងមុខ សែលហ្វី (8MP), (២)សិល្បៈក្នុងការចនារូបរាង ពេញប្រណិតភាព តួផលិតដោយវត្ថុធាតុដើម កាត់ពី​គ្រាប់ពេជ្រ ងាយស្រួលចាប់កាន់ រលោង ចាំង មិនឆ្កូត ពេញប្រណិតភាព សោភណ្ឌ័ភាព រឹតតែ ទាក់ទាញ រឹតតែលេចធ្លោរ គ្រប់ជ្រុង, (៣) ថាមពលថ្មធំប្រើបានយូរ និងសាក់ថ្មឆាប់រហ័សបំផុត សាក​កន្លះម៉ោង ប្រើបានពេញ ១ថ្ងៃនិងទី (៤) ល្បឿន CPU ស៊េរីចុងក្រោយបំផុត លឿនបំផុត ប្រភេទ HiSilicon Kirin 960 (64-bit) Octa-core (4x2.4GHz Cortex A73 & 4x2.8Ghz Cortex A53) បន្ថែមនូវ GPU Mali-G71 រួមជាមួយនឹងល្បឿន​អ៊ិនធើណិតលឿន លើសពីការស្មាន។

Huawei P10 /Huawei P10 Plus អនុញ្ញាតឲ្យអ្នកប្រើ ថតរូបបែបសិល្បៈស៊ីវិល័យ Portrait ដោយបន្ថែម Artistics Effect អេឡេហ្គេន រឹតតែច្បាស់ រូបភាពសខ្មៅ monochrome ស្រមោលពន្លឺ Bokeh ឬផ្ទៃព្រាល Depth of Field ឬWide Aperture ដែលកាម៉េរ៉ាបំពាក់​ជំនាញ Leica ជំនាន់ទី ២, ​P10 ឡេនឡៃការប្រភេទ Summarit H F/2.2 និង P10Plus ឡេនឡៃការប្រភេទ Summilux H F/1.។ កំពូលស្មាតហ្វូនទាំងពីនេះ បំពាក់កាម៉េរ៉ាមុខសែលហ្វី ឡេន Leica ដំបូងបង្អស់ផ្តិតយក រូបភាពកាន់តែដិតច្បាស់ គ្រប់ចំណុច កំរិត aperture កាន់តែធំ មុខងារជំនួយក្នុងការថត ជួយពណ៌ និងរូបបែបសិល្បៈស៊ីវិល័យ បែបធម្មជាតិស្រស់ពិតៗ ពណ៌ក្លាសិកបែបឡៃការ បច្ចេកវិទ្យា Hybrid Zoom ដែលជំនួយពន្លឺពីរដង ក្នុងការថតរូបរឹតតែច្បាស់ ដិតគ្រប់ចំណុច ថតរូបពេញយប់ ឬកន្លែងខ្សោយ ពន្លឺ (Super Low Light) រួមជាមួយនឹងបច្ចេកវិទ្យាទប់លំនឹង (OIS)​។

Huawei P10 មានបីពណ៌គឺ ពណ៌មាស ពណ៌ខ្មៅ និង ពណ៌ទឹកប៊ិច & P10 Plus មាន ២ ពណ៌គឺ ពណ៌មាស និងពណ៌ទឹកប៊ិច សម្រាប់អតិថជនកម្ពុជាធ្វើការ ជ្រើសរើស៕