(ភ្នំពេញ)៖ បុរីភ្នំពេញថ្មី-គំរោងថ្មី ដឹហាម៉ូនីវីល្ល ផ្តល់ការបញ្ចុះតម្លៃពិសេសដល់ទៅ៣% សម្រាប់អតិថិជនដែលកក់ផ្ទះវីឡាណាមួយក្នុង គំរោងថ្មី ដឹហាម៉ូនីវីល្ល នៅត្រឹមថ្ងៃ៣០ ខែមេសា ឆ្នាំ២០១៧ ខាងមុខនេះប៉ុណ្ណោះ។

គំរោងដែលស្របតាមស្តង់ដារមិនធ្លាប់មាននេះ ក្រុមហ៊ុនបានខិតខំរៀបចំឡើង ដោយជ្រើសរើសយក ទីតាំងសម្រាប់លក់ ដែលមានភូមិសាស្ត្រល្អ តាមបណ្តោយផ្លូវ៥៩៨ ឬ ផ្លូវ ជា សុផារ៉ា ដែលមានចំងាយ ប្រមាណត្រឹមតែ១គីឡូម៉ែត្រ ពីរង្វង់មូលខេមកូស៊ីធី ឬ១.៥គីឡូម៉ែត្រពីផ្សារ ទំនើបអីអនម៉លទី២ ជាពិសេសគម្រោងនេះស្ថិត នៅក្នុងតំបន់ដែលមានការអភិវឌ្ឍ យ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ន និងពេលខាងមុខ។

ក្រុមហ៊ុនបានរៀបចំ តាមមាត្រដ្ឋានលំនៅដ្ឋានរស់នៅ ដ៏ល្អរួចជាស្រេចដោយមានការ ចាក់ផ្លូវបេតុងធំទួលាយ តភ្ជាប់ប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ប្រព័ន្ធលូ ដែលអមទៅដោយសួនច្បារ មានដើមឈើធំៗស្រស់បំព្រង និង ហេដ្ឋារចនាសម្ព័ន្ធមាន សភាពធំទូលាយ។

បុរីភ្នំពេញថ្មី-ដឹហាម៉ូនីវីល្ល មានលក់ផ្ទះល្វែង វីឡាកូនកាត់ វីឡាភ្លោះ វីឡាឃ្វីន និង វីឡាឃ្វីនB។ រួសរាន់ឡើង!  ទំនាក់ទំនងទូរស័ព្ទលេខ 012 933666,  012719559, 097 8157777, 010240123៕