(កំពង់ស្ពឺ)៖ លោក អ៊ុក កោសា ទីប្រឹក្សាសម្តេចពញាចក្រក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ លោក លី សុន ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកឧដុង្គ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧នេះ រួមទាំងបណ្តាសប្បុរសជននានា​ បានចូលរួមសម្ភោធដាក់ឲ្យប្រើប្រាស់ផ្លូវមួយខ្សែប្រវែង១,៧០០ម៉ែត្រ។

ផ្លូវដែលត្រូវសម្ភោធដាក់ឲ្យប្រើប្រាស់នេះ ស្ថិតនៅភូមិកន្តក់ ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលកសាងចាប់ពីវត្តអង្គដុប តភ្ជាប់ពីផ្សាក្រាំងក្រូច តភ្ជាប់ដល់ផ្លូវជាតិលេខ៤៤ ក្នុងស្រុកថ្ពង។

ថ្លែងក្នុងឱកាសនោះ លោក​ អ៊ុក កោសា ​បានបញ្ជាក់ថា ​ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកឧដុង្គទាំងអស់បានរួម សាមគ្គីគ្នាដើម្បីសម្រេចបាននៅការកសាងផ្លូវមួយខ្សែនេះ ក្នុងមានការរួមចំណែកពី បណ្តាសប្បុរសជនដែលគាត់ស្រឡាញ់ប្រជាពលរដ្ឋ ស្ម័គ្ររួមសុខ រួមទុក្ខនិងពលរដ្ឋ មិនតែប៉ុណ្ណោះបានចំណាយទាំងប្រាក់ផ្ទាល់ខ្លួន ជួយកសាងផ្លូវនេះឡើងដើម្បីសម្រួល ផ្នែកចរាចរបានមួយផ្នែក​។

ទីប្រឹក្សាសម្ដេច ហេង សំរិន រូបនេះបន្ថែមថា ក្រុមការងាររបស់គណបក្សប្រជាជន មិនបានសន្យាជូនបងប្អូនមែនតែសម្មានចិត្ត បានរួមសហការគ្នារហូតបានសម្រេចចេញជាផ្លូវ​នៅក្នុងស្រុកឧដុង្គ​នេះ មិនតែប៉ុណ្ណោះក្រុមការងារបានចុះដោយផ្ទាល់ ដើម្បីស្វេងយល់ពីសុខ ទុក្ខ និងការលំបាកនានាដែលបងប្អូនជួបការលំបាកក្នុងជីវិតភាពប្រចាំថ្ងៃ​៕