(ព្រៃវែង)៖ ​លោកតំណាងរាស្ដ្រ ស សុខា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយលោក ងិន បាណាល់ អមដំណើរដោយលោកអភិបាលស្រុកពារាំង ដឹកនាំក្រុមការងារ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧នេះ ចុះចែកអំណោយដល់ពលរដ្ឋ៣០គ្រួសារ នៅឃុំកំពង់អំពិល។

ការចុះចែកអំណោយនេះ ត្រូវចែកជា២ក្រុម ដោយមួយក្រុមដឹកនាំដោយលោក ស សុខា និងមួយក្រុមទៀតដឹកនាំដោយ លោក ងិន បាណាល់។

ឆ្លៀតក្នុងឱកាសនេះ លោក ស សុខា ក៏បានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពីថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ​-សង្កាត់ ដែលនឹងខិតចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ជាពិសេសត្រូវបោះឆ្នោត​ឲ្យចំគោលដៅ ដើម្បីប្រទេសជាតិបន្ដការអភិវឌ្ឍ និងសុខសន្ដិភាព៕