(ភ្នំពេញ)៖ បញ្ហាសម្រស់ចាស់ជាងវ័យ លែងបារម្ភណ៍ទៀតហើយ សម្រាប់បុ​រស-ស្ដ្រី នៅកម្ពុជា ជាមួយនឹងTulip Salon &Day Spa ជាអ្នកឯកទេសថែសម្រស់បែបធម្មជាតិ ដ៏ល្អឥតខ្ចោះ ពីក្រៅប្រទេស បានវត្ដមាននៅកម្ពុជាហើយ នៅផ្លូវ២០០៤ ក្បែរបុរីអ័រគីដេវីឡា។

លោកស្រី Sandie Wee តំណាងផលិតផលប៊្រេន CACI ដ៏ល្បីល្បាញនៅចក្រភពអង់គ្លេស និងជាដៃគូសហការជាមួយហាង ធូលីប សាឡន & ដេ ស្ប៉ាបានថ្លែងក្នុងឱកាស បើកសម្ពោធហាង នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ថា ហាងTulip Salon &Day Spa សូមបើកស្វាគមន៍អតិថិជនចាប់ពីពេលនេះតទៅ ដែលមាននូវ ការព្យាលបាលមុខមុន ជាំ ស្នាមជ្រីវជ្រួញលើស្បែកមុខ ដងខ្លួន ដៃជើង កាត់សក់ ប្ដូរពណ៌សក់ បញ្ហាសក់ជ្រុះ ទាំងបុរសនិងនារីគ្រប់វ័យ ដោយផ្ដល់មកវិញ នូវភាពស្រស់ស្រទន់ស្អាត បែបធម្មជាតិ ជាមួយនឹងផលិតផលសុទ្ធ១០០% ពីបណ្ដាប្រទេសល្បីៗនៅលើពិភពលោក សូម្បីតែតារា ហូលីវូដ ក៏ប្រើប្រាស់នូវផលិតទាំងនោះផងដែរ។

លោកស្រី​បន្ដថា «យើងមានផលិតផលថែរក្សាស្បែកម៉ាក CACI ពីចក្រភពអង់គ្លេស ដែលមានតួនាទីផ្តល់នូវសំណើម ផ្ដល់ភាពស្រទន់ដល់ស្បែក មានម៉ាស៊ីនកាត់បន្ថយស្នាមខ្មៅ ជ្រីវជ្រួញ, មុខជាំ, សង្វា, ស្លាកស្នាម,លុបបំបាត់កោសិកាចាស់ ដុះកោសិកាថ្មីដ៏ស្រស់ស្អាត ក្មេងជាងវ័យ ទាំងស្បែកមុខ ដងខ្លួនឲ្យទទួលបានភាពជឿជាក់ នៃសម្រស់សម្រស់ស្អាត២៤​ម៉ោងតែម្ដង»

លោកស្រីបន្ថែមថា «លើសពីនេះហាងយើងក៏មាននូវផលិតផល HATSUGA សម្រាប់ព្យាបាលសក់ឲ្យរស់ឡើងវិញ ពីប្រទេសសិង្ហបុរី ដែលមានប្រសិទ្ធិភាពខ្ពស់, និងមានផលិតជាច្រើនទៀត ដែលមានមុខងារផ្សេងៗគ្នា ក្នុងការថែរក្សារបស់លោកអ្នក បានយ៉ាងល្អឥតខ្ចោះ ជាមួយនឹងភាពជឿជាក់គ្រប់ពេលវេលា គ្រប់ទីកន្លែង»

ចង់ទទួលបានភាពស្រស់ស្អាត បែបធម្មជាតិ គ្មានជាតិគីមី ក្មេងជាងវ័យ និងធ្វើម៉ូតសក់គ្រប់កម្មវិធីទាន់សម័យ ដូចតារាហូលីវូដ ដ៏សាកសប ស្រស់សោភា ជាមួយជាង ដ៏ប៉ិនប្រសព្វ ពីបណ្ដាប្រទេសល្បីផ្ទាល់តែម្ដង ដែលមាននៅហាង Tulip Salon &Day Spa តែមួយគត់!​

ព័ត៌មានលម្អិត សូមទំនាក់ទំនងលេខទូរស័ព្ទ៖ ០៧៧ ២០០ ២០០ និង​០១៦ ២០០ ២០០ Tulip Salon &Day Spa ជាទីទុកចិត្ត​របស់អស់លោកអ្នក៕