(ភ្នំពេញ)៖ ជនសង្ស័យប្រុសស្រី២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួន បន្ទាប់ពីស្រាវជ្រាវរកឃើញថា ពួកគេបានជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដោយដកហូតបានថ្នាំញៀន៣កញ្ចប់ រួមជាមួយសម្ភារប្រើប្រាស់មួយចំនួន។

មន្ត្រីនគរបាលខណ្ឌឫស្សីកែវបានបញ្ជាក់ថា ករណីបង្ក្រាបជនប្រើប្រាស់ និងជួញដូរគ្រឿងញៀនទាំង២នាក់ខាងលើនេះ បានធ្វើឡើងនៅរសៀល​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវលំ ស្ថិតក្នុងក្រុម៣ ភូមិខ«២» សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ។

មន្ត្រីដដែល បានបញ្ជាក់ទៀតថា ក្នុងកិច្ចប្រតិបត្តិការស្រាវជ្រាវ និងឈានដល់បើកកិច្ចសហការបង្ក្រាបជាក់ស្ដែងនេះ ជាលទ្ធផលឃាត់ខ្លួនបានជនសង្ស័យជាអ្នកជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន២នាក់ និងដកហូតបានថ្នាំញៀនប្រភេទក្រាមសថ្លា៣កញ្ចប់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ព្រមទាំងទូរស័ព្ទម៉ាកសាំសុង ១គ្រឿង។

ជនសង្ស័យត្រូវឃាត់ខ្លួនទី១៖ឈ្មោះ ម៉ាន មូស្លីម ហៅកុលាប ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ក្រុម៣ ភូមិខ២ សង្កាត់ច្រាំង​ចំរេះ២  មុខរបរមិនពិតប្រាដក (ជាអ្នកជួញដូរ) និងទី២៖ឈ្មោះ ព្រុំ ស្រីណិត ភេទស្រី អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ (ជាអ្នកប្រើប្រាស់)។

ក្រោយបង្ក្រាប ជនសង្ស័យប្រុសស្រីទាំង២នាក់ ពាក់បទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀន រួមនិងវត្ថុតាង ត្រូវនាំមកសាកសួរនៅ​អធិការដ្ឋាន​នគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនោតិវិធី និងបន្តអនុវត្តស៉ើបអង្កេត​ស្វែងរកបក្ខពួកដែលនៅសេសសល់ផងដែរ៕