(ភ្នំពេញ)៖ ស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជា និងក្រុមហ៊ុន Westec Media Ltd នឹងរៀបចំទិវាសិទ្ធិបញ្ញាពិភពលោក នៅព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ស្អែកនេះ នៅសណ្ឋាគាកាំបូឌីយ៉ាណា ក្រោមប្រធានបទ​ «ការបង្កើតថ្មី ជួយអោយជីវិតរីកចម្រើន»។ នេះបើតាមសេចក្តីប្រកាសរបស់ស្ថានទូតអាមេរិក ប្រចាំនៅប្រទេសកម្ពុជា។

តាមការប្រកាសនេះ បានឱ្យដឹងថា វាគ្មិនក្នុងវេទិកាពិភាក្សាខាងលើរួមមាន តំណាងមកពីវិស័យសិល្បៈកំសាន្តនិងបចេ្ចកវិទ្យា មន្ត្រី រាជរដ្ធាភិបាល និងភាគីសំខាន់ៗមួយចំនួន ទាក់ទងនឹងកម្មសិទ្ធិបញ្ញា ហើយវេទិកាពិភាក្សានេះ មានប្រធាន បទពីរគឺ «ផលប៉ះពាល់កម្មសិទ្ធបញ្ញាក្នុងគ្រប់វិស័យ» និង «ការអនុវត្តច្បាប់ កម្មសិទ្ធបញ្ញា ធនធាន និង ឧត្តមានុវត្ត»។

គួរបញ្ចាក់ថា ឲ្យដឹងទៀតថា វេទិការនេះនឹងមានការចូលរួមបើកកម្មវិធីដោយ លោកស្រី ជូលី ជុង អនុប្រធានបេសកកម្មការទូតនៃស្ថាន​ទូតសហរដ្ធ​អាមេរិក​ប្រចាំប្រទេសកម្ពុជា រួមជាមួយនឹង តំណាងរដ្ធមន្ត្រីក្រសួងពាណិជ្ជកម្ម នឹងមានការចូលរួម សម្របសម្រួលដោយ លោក សុខ ស៊ីផាណា ទីប្រឹក្សារាជរដ្ធាភិបាលកម្ពុជា៕