(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នៅវេលាម៉ោង៧៖០០នាទីយប់)។ រាយការណ៍ព័ត៌មានដោយ លោក លឹម ជាវុត្ថា, លោក ស៊ន សុភ័ក្រ្ត, លោក វ៉ាន់ សារាយ, កញ្ញា សំ ស្រីនីត, កញ្ញា ឆេង សូរិយា និង លោក អ៉ិន វុត្ថា៖

** ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចតេជោ ហ៊ុន សែន ប្តេជ្ញាធ្វើតំបន់ព្រំដែន ក្លាយជាតំបន់សន្តិភាព និងអភិវឌ្ឍន៍ ស្របតាមបំណងរបស់ប្រជាពលរដ្ឋ
២៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអះអាងថា តុលាការអាចនឹងឃាត់ខ្លួន លោក ជុន ច័ន្ទបុត្រ នៅថ្ងៃចូលខ្លួនបំភ្លឺ ប្រសិនរកឃើញធាតុផ្សំនៃបទល្មើសព្រហ្មទណ្ឌណាមួយ!
៣៖ មានករណីពុលនំកញ្ចប់មួយ នៅស្រុកវាលវែង បណ្តាលឲ្យពលរដ្ឋក្មេងចាស់ជិត១០នាក់រងគ្រោះ រហូតសម្រាកនៅមន្ទីរពេទ្យ
៤៖ អង្គភាពស៉ីម៉ាក់ រកឃើញគ្រាប់បែកទម្លាក់ពីលើយន្តហោះអាមេរិកប្រភេទ MK 82 មួយករណីទៀតហើយ នៅក្នុងស្រុកកំពង់សីលា ខេត្តកោះកុង
៥៖ សាលារាជធានីភ្នំពេញ ដាក់គោលការណ៍៤ចំណុច សម្រាប់គណបក្សសង្រ្គោះជាតិ អនុវត្តក្នុងសមាជ ព្រឹកស្អែក
៦៖ សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣០ នៅទីក្រុងម៉ានីល នាថ្ងៃទី២៩ ខែមេសា

** ព័ត៌មានអន្តរជាតិ (World News)
១៖ កូរ៉េខាងជើងប្តេជ្ញាថា «នឹងនៅតែបន្តអភិវឌ្ឍន៍អាវុធក្លេអ៊ែរ ដើម្បីការពារខ្លួន» ទោះបីជាស្ថានការណ៍ក្តៅគគុកយ៉ាងណាក៏ដោយ!
២៖ បេក្ខជនប្រធានាធិបតីបារាំង លោក Macron ឈ្នះការបោះឆ្នោតជុំទី១ ដោយសំឡេង 23.75% ខណៈលោកស្រី Le Pen បានតែ 21.53%!
៣៖ ហេតុអ្វីបានជាការបោះឆ្នោតនៅបារាំង ជាបញ្ហាសំខាន់ និងជះឥទ្ធិពលទៅលើអង់គ្លេស ?
៤៖ កងទ័ពអាហ្វហ្គានីស្ថាន បានផ្តាច់ជីវិតក្រុមសកម្មប្រយុទ្ធ ISIS ជិត៤០នាក់ ក្នុងប្រតិបត្តិការដ៏ក្តៅគគុកមួយ៕