(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យឡាវ លោក ស៊ុមកែវ ស៊ីឡាវង្ស នៅទីស្ដីការក្រសួងមហាផ្ទៃ។

ក្រោយបញ្ចប់ជំនួបពិភាក្សាការងារ ប្រមុខក្រសួងទាំងពីរនឹងចុះហត្ថលេខាលើកំណត់ហេតុស្ដីពី កិច្ចសហប្រតិបត្តិការ ឆ្នាំ២០១៧ ជាមួយគ្នាផងដែរ។