(ក្រចេះ)៖ ហេតុការណ៍គ្រោះធម្មជាតិកេីតឡេីងដោយខ្យល់កន្រ្តាក់ឆក់យកផ្ទះប្រជាពលរដ្ឋជាច្រេីនខ្នង និងរបេីកក្បឿងដំបូសាលារៀនចំនួន២ខ្នង បានកេីតឡេីងនៅល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ នៅឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ។

លោក ហេង សុថា អភិបាលស្រុកឆ្លូង បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះថា គ្រោះធម្មជាតិនេះ បានបណ្ដាលឲ្យខូចខាតសាលារៀនអនុវិឡាល័យហាន់ជ័យលេី ចំនួន២ខ្នង របេីកក្បឿង១០០សន្លឹកសាលាបឋមសិក្សាហាន់គ្រោម របេីកព្រំប្រមាណ១០ម៉ែត្រនិងផ្ទះចំនួន៣ខ្នង។

លោកអភិបាលស្រុកបានបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះធម្មជាតិដោយខ្យល់កន្ទ្រាក់នេះ មិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ គ្រាន់តែខូចខាតទ្រព្យសម្បត្តិតែប៉ុណ្ណោះ។

នៅថ្ងៃនេះ ទាំងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ បាននិងកំពុងចេញជួយអន្តរាគមន៍ហើយ។