(ភ្នំពេញ)៖ រដ្ឋសភានៃកម្ពុជា បានប្រកាសជាផ្លូវការជ្រើសតាំង ឥស្សរជន០១រូប ដើម្បីជំនួសតំណែង លោក ពិន តាំងសាន សមាជិកក្រុមប្រឹក្សាធម្មនុញ្ញា ដែលទទួលមរណភាព។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋសភាកម្ពុជា ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋសភា បានបញ្ជាក់ឲ្យដឹងថា ឥស្សរជន ដែលមានបំណងចូលរួមក្នុងការជ្រើសតាំងនេះ ត្រូវរួសរាន់មកដាក់ពាក្យសុំឈរឈ្មោះ ចាប់ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧។

កាលបរិច្ឆេទឈប់ទទួលពាក្យ នឹងធ្វើឡើងនាវេលាម៉ោង១៧៖៣០នាទីរសៀល នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧៕