(ភ្នំពេញ)៖ អ្នកស្រី ទេព កុលាប សាកលវិទ្យាធិការសកលវិទ្យាល័យភ្នំពេញអន្ដរជាតិ (PPIU) បានបោះទុនទឹកប្រាក់​ប្រមាណជាង១៨ម៉ឺនដុល្លារ បើក​ហាងកាហ្វេដែលមាន​ឈ្មោះល្បីល្បាញ ទាំងគុណភាព និងរស់ជាតិ គឺហាងកាហ្វេ Amazon ដែលមានទីតាំងស្ថិតនៅសាខាបរិវេណ សាកលវិទ្យាល័យភ្នំពេញអន្ដរជាតិ (PPIU) នឹងត្រូវបានបើកសម្ពោធជាផ្លូវការហើយ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ។

លោក សោម រីណា អ្នកគ្រប់គ្រងហាងកាហ្វេ Amazon បានថ្លែងឲ្យដឹងថា  «Amazon គឺជា Brand មួយដ៏ល្បីល្បាញ ហើយយើងចង់​នាំម៉ាកល្បីនេះ ដាក់ចូលក្នុងសកលវិទ្យាល័យភ្នំពេញអន្ដរជាតិ ដើម្បីផ្ដល់នូវសេវាកម្មបន្ថែម ឲ្យនិស្សិតក្នុងសកលវិទ្យាល័យ​ភ្នំពេញអន្ដរជាតិ ងាយស្រួលក្នុងការទិញនូវភេសជ្ជៈដែលពួកគេចង់ញាំ ហើយការមាន Amazon ក្នុងសកលវិទ្យាល័យនេះគឺអាច​ឲ្យនិស្សិតចំណាយពេលច្រើនក្នុងសាលា អាចចំណាយពេលអានសៀវភៅ និងមករៀននៅទីនេះបានច្រើន មួយវិញទៀតគឺបាន​ផ្ដល់ភាពងាយស្រួលទៅដល់អតិថិជន ដែលនៅក្នុងសកលវិទ្យាលល័យ​ភ្នំពេញអន្ដរជាតិនេះ នេះគឺជាហេតុផងដែលយើងនាំ Amazon មកបើកនៅបរិវេណសកលវិទ្យាល័យ»

លោកបានបន្ដទៀតថា ដើមទុនដែលបានចំណាយក្នុងការបើកហាងកាហ្វេនេះត្រូវបានចែកចេញជាពីរយ៉ាងគឺទី២៖ ទី១ការទិញ Franchise គឺចំណាយអស់ជាង១ម៉ឺនដុល្លារ ហើយទី២នេះចំណាយទៅលើការកែលម្អរហាង បើសរុបចំណាយទាំងអស់ គឺបានចំណាយជិត​១៨ម៉ឺនដុល្លារ ក្នុងការបើកហាងកាហ្វេ Amazon មួយនេះ។

លោកបានបញ្ជាក់បន្ថែមទៀតថា «កាហ្វេ Amazon គឺជាម៉ាកល្បីមួយដែលមានការទទួលស្គាល់ទៅលើ រស់ជាតិពីគ្រប់មជ្ឈដ្ឋាន អតិថិជនដែលចូលចិត្តញាំកាហ្វេ ដោយមានការសសើរថា រស់ជាតិឆ្ញាញ់ ហើយនឹងមាននិន្នាការកើនឡើងទៅលើការគាំទ្រ​កាហ្វេ Amazon។  ខ្ញុំសង្ឃឹមថាចំនួនអ្នកញាំកាហ្វេ Amazon នៅបរិវេណសាកលវិទ្យាល័យ PPIU នឹងកើនឡើងព្រោះយើងយក​ចិត្តទុកដាក់ខ្លាំងណាស់ទៅលើគុណភាពកាហ្វេ ហើយយើងក៏ប្ដេជ្ញាចិត្តធ្វើឲ្យបានដូចនៅអ្វី Amazon ផ្ដល់ឲ្យ និងបង្កើតនៅសេវាកម្មដែលអតិថិជនពេញចិត្ត»

សូមបញ្ជាក់ថា នាឱកាសសម្ពោធហាងកាហ្វេ Amazonនេះក៏មានការបញ្ចុះតម្លៃ​បញ្ចុះតម្លៃពិសេសចំនួន២០ភាគរយផងដែរ ដោយការបញ្ចុះតម្លៃនេះចាប់ផ្ដើមចាប់ពីថ្ងៃទី២៥ ខែមេសា​រហូតដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ Promotionពិសេសនេះមានតែនៅ ហាង Café Amazon សាខាសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ (PPIU) ស្តេនអឺឡូន តែប៉ុណ្ណោះ៕