(ភ្នំពេញ)៖ ព្រឹត្ដិការណ៍មហោស្រពពិព័រណ៍ វិទ្យាសាស្ដ្រកម្ពុជា លើកទី១៣ នឹងប្រព្រឹត្ដទៅ នៅថ្ងៃទី២៩-៣០ ខែមេសា ឆ្នាំ២០១៧ ខាងមុខនេះ នា នៅមជ្ឈមណ្ឌលកោះពេជ្រ អាគា A B និងC ចាប់ពីម៉ោង ៩:០០ ព្រឹក ដល់ ម៉ោង៦:០០ល្ងាច។

មហោស្រពពិព័រណ៍វិទ្យាសាស្ត្រកម្ពុជាលើកទី១៣នេះ ត្រូវបានរៀបចំឡើង ដោយក្រសួងអប់រំ យុវជន និងកីឡា អង្គការពិព័រណ៍វិទ្យាសាស្ត្រកម្ពុជា និងអង្គការស្ទីមកម្ពុជា ដើម្បីផលិត និងបង្ហាញ ជាពិសេសចំណាប់អារម្មណ៍នៅក្នុងមហោស្រព ដែល ពោរពេញដោយការអប់រំនៅក្នុងប្រទេស ហើយជាកត្តាជួយជំរុញយុវជនកម្ពុជា អោយមានការសម្រេចចិត្ត និងបន្តអាជីពក្នុង ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា(STEM) ។

ទស្សនិកជន នឹងបានឃើញសិស្សានុសិស្ស មកពីប្រទេសផ្សេងៗគ្នា បង្ហាញពិសោធន៍ដែលទើបតែរកឃើញថ្មីៗ ដោយអ្នកស្រាវជ្រាវក្នុងមុខវិជ្ជា STEM ។ វាគ្មិនរបស់យើងម្នាក់ ឈ្មោះលោកបណ្ឌិត Sheikh Muszaphar Shukor គឺជាអវកាសយានិក ជនជាតិម៉ាឡេស៊ី ក៏ត្រូវបានអញ្ជើញមកចូលរួមផងដែរ។

នាថ្ងៃសៅរ៍ ទី២៩ ខែមេសា​ វេលាម៉ោង ២:០០រសៀល លោកបណ្ឌិត Sheikh Muszaphar Shukor នឹងជជែកពិភាក្សាពីបទពិសោធន៍របស់លោក នៅក្នុង ដំណើរលើលំហអាកាស និងការស្រាវជ្រាវផ្សេងៗទៀតនៅក្នុងយានអវកាស។ ការបង្ហាញផ្ទាល់នេះ នឹងនាំមកនូវការសាកល្បង នៅលើវេទិកា ព្រមទាំងមានភាពភ្ញាក់ផ្អើលផ្សេងៗ ជាបន្តបន្ទាប់ទៀត ។ ឱកាសដ៏ពិសេសនេះ សាធារណជនអាចចូលរួមទស្សនាមហោស្រពនេះ​ដោយសេរីឥតបង់ថៃ្ល។
សូមចូលរួម ទាំងអស់គ្នា ក្នុងព្រឹត្ដិការណ៍ដ៏អស្ចារ្យនេះ !!