(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នៅវេលាម៉ោង៧៖០០នាទីយប់)។ រាយការណ៍ដោយ៖ លោក លឹម ជាវុត្ថា, កញ្ញា សំ ស្រីនីត និងកញ្ញា ឆេង សូរិយា៖

** ព័ត៌មានជាតិ (Cambodia News)
១៖ បែកធ្លាយឯកសារសហរដ្ឋអាមេរិក រៀបចំផែនការកាត់ផ្តាច់ជំនួយជាច្រើនប្រទេសជុំវិញពិភពលោក, មិនមែនមានតែកម្ពុជានោះទេ
២៖ រដ្ឋបាលអាមេរិករបស់លោក ដូណាល់ ត្រាំ ថា មិន ជ្រៀតជ្រែក ផ្ទៃក្នុងកម្ពុជា និងចង់ពង្រីក ទំនាក់ទំនង ឲ្យកាន់ តែល្អប្រសើរ
៣​៖ អ្នកនាំពាក្យគណបក្សប្រជាជន ចំអកដល់ លោក កឹម សុខា រឿងត្រៀមចូលកាន់អំណាច ខណៈអ្នកគាំទ្រ និងសកម្មជនថយចុះ
៤៖ ក្រសួងការបរទេសបញ្ជាក់ថា កិច្ចព្រមព្រៀងកម្ពុជា-អាមេរិក ស្តីពីការបញ្ជូនពលរដ្ឋខ្មែរមកកាន់មាតុភូមិវិញនៅតែបន្ត, គ្មានការបញ្ឈប់ទេ
៥៖ សាលាឧទ្ធរណ៍ លើកពេលបើកសវនាការកាត់ទោស សកម្មជនបក្សប្រឆាំង ក្នុងសំណុំរឿងហិង្សានៅលើស្ពាននាគ
៦៖ អ្នកនាំពាក្យបក្សកាន់អំណាច ប្រកាសថា កម្ពុជាគ្មានឈ្មោះនៅក្នុងបញ្ជី ជាប្រទេសរំលោភសិទ្ធិមនុស្សនោះទេ !!!

** ព័ត៌មានអន្តរជាតិ (World News)
១៖ យោធាអាមេរិក «នឹងធ្វើតេស្តមីស៊ីលផ្លោងអន្តរទ្វីប Minuteman III នាថ្ងៃពុធសប្តាហ៍នេះ» ដើម្បីបង្ហាញសមត្ថភាព​នុយក្លេអ៊ែរដល់សត្រូវ!
២៖ ទីបំផុត «យោធាចិនដាក់ឱ្យដំណើរការ នាវាផ្ទុកយន្ដហោះចម្បាំង ផលិតនៅក្នុងស្រុកជាលើកដំបូង!»
៣៖ រដ្ឋាភិបាលសិង្ហបុរី បញ្ជាក់ថា បានរកឃើញករណី Zika ថ្មី ចំនួន៤ទៀត