(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នៅវេលាម៉ោង៧៖០០នាទីយប់)។ រាយការណ៍ដោយ លោក លឹម ជាវុត្ថា, លោក វ៉ាន់ សារាយ, កញ្ញា សំ ស្រីនីត, កញ្ញា ឆេង សូរិយា និង លោក ពេជ្រ ប៊ុនសាយ៖

* ព័ត៌មានជាតិ (Cambodia News)
១៖ លោកស្រី មូរ សុខហួរ បានចូលបំភ្លឺជូនតុលាការ ក្នុងនាមសាក្សី ចំពោះករណីបន្លំចូលពន្ធនាគាររបស់ លោក ជុន ច័ន្ទបុត្រ
២៖ ចូលបំភ្លឺ លោកស្រី មូរ សុខហួរ អះអាងថា ចម្លើយរបស់លោកស្រីប្រាប់ដល់តុលាការ គឺជាការពិត
៣៖ មន្រ្តីលួចទម្លាយប្រាប់ថា ចម្លើយរបស់តំណាងរាស្រ្ត២រូប សុទ្ធតែដាក់បន្ទុកបន្ថែមទៅលើជនសង្ស័យ ជុន ច័ន្ទបុត្រ
៤៖ សហរដ្ឋអាមេរិក ចង់ឃើញបញ្ហាបំណុលនៅកម្ពុជា ត្រូវបានដោះស្រាយដោយការចរចាយ៉ាងទូលាយ
៥៖ សមត្ថកិច្ច ចាប់ខ្លួនស្ត្រីជនជាតិវៀតណាមម្នាក់ ក្រោយដើរចាប់កូនក្មេងយកទៅលក់ ក្នុងតម្លៃ៤០០ដុល្លារ
៦៖ សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន
៧៖ ក្មេងប្រុសស្រី២នាក់ឆេះស្លាប់ ក្នុងហេតុការណ៍គ្រោះអគ្គិភ័យឆេះផ្ទះទាំងកណ្តាលអាធ្រាត
៨៖ លោក ឯម ច័ន្ទមករា ព្រមានធ្ងន់ៗប្តឹង លើបុគ្គលដែលលើកទឹកចិត្តឲ្យជនពិការបន្តប្រគំតន្រ្តី នៅតាមទីសាធារណៈ

* ព័ត៌មានអន្តរជាតិ (World News)
១៖ សហរដ្ឋអាមេរិក «នឹងស្នើ UN​ ឱ្យបិទស្ថានទូតកូរ៉េខាងជើងទាំងអស់នៅទូទាំងពិភពលោក
២៖ លោក ដូណាល់ ត្រាំ ទាមទារ «១ពាន់លានដុល្លារ» ពីកូរ៉េខាងត្បូង សម្រាប់ការបំពាក់ប្រព័ន្ធ THAAD!
៣៖ រដ្ឋាភិបាលកូរ៉េខាងជើង អង្វររកជំនួយពីអាស៊ីអាគ្នេយ៍ ខណៈមានជម្លោះជាមួយសហរដ្ឋអាមេរិក
៤៖ លោក ដូណាល់ ត្រាំ អះអាងថា «ជម្លោះទ្រង់ទ្រាយធំអាចនឹងផ្ទុះឡើងជាមួយកូរ៉េខាងជើង ប៉ុន្តែអាមេរិកចង់បានដំណោះស្រាយ​ ដោយសន្តិវិធីជាង!»