(កំពត)៖ ក្មេងទំនើងដែលមាតាបិតាអប់រំមិនស្តាប់ ដើរអុកឡុកក្នុងភូមិសាស្ត្រ ដែលប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់សង្គម ត្រូវកម្លាំងនគរបាលស្រុកបន្ទាយមាស ក្រោមបញ្ជាពីលោកស្នងការ បង្ក្រាបបាន​នៅវេលា​ថ្ងៃត្រង់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧នេះ នៅ​មុខវិទ្យាល័យទូកមាស ស្ថិតក្នុងភូមិទូកមាស ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស​។

​មន្ត្រីនគរបាលជំនាញព្រហ្មទណ្ឌខេត្ត បានឲ្យដឹងថា ក្មេងទំនើងទាំង១៥នាក់ រួមមាន៖ ទី១៖ឈ្មោះ ខែម វិចិត្រ ភេទប្រុស អាយុ​១៨ឆ្នាំ, ទី២៖ឈ្មោះ ទ្រី លីអៀង ភេទប្រុស អាយុ១៨ឆ្នាំ, ទី៣៖ឈ្មោះ ឈឿន ជាលៀង ភេទប្រុស អាយុ១៦ឆ្នាំ, ទី៤៖ឈ្មោះ វើយ ស៊ីពោល ភេទប្រុស អាយុ​១៧ឆ្នាំ, ទី៥៖ឈ្មោះ វ៉ាង សុខនី ភេទប្រុស អាយុ១៧ឆ្នាំ, ទី​៦៖ឈ្មោះ ស៊ូ មឿន ភេទប្រុស អាយុ១៧ឆ្នាំ, ទី៧៖ឈ្មោះ ពុត ភិរម្យ ភេទប្រុស អាយុ១៧ឆ្នាំ, ទី៨៖ឈ្មោះ ម៉ាង ម៉ៅ ភេទប្រុស អាយុ១៧ឆ្នាំ,ទី៩៖ឈ្មោះ ញឹម សម្បត្តិ ភេទប្រុស អាយុ១៦ឆ្នាំ, ទី១០៖ឈ្មោះ សៀន ស៊ាងលី ភេទប្រុស អាយុ១៧ឆ្នាំ, ទី១១៖ឈ្មោះ រិន សុលាភ ភេទប្រុស អាយុ១៧ឆ្នាំ, ទី១២៖ឈ្មោះ អ៊ីង ស៊ីហា ភេទប្រុស អាយុ១៧ឆ្នាំ, ទី១៣៖ឈ្មោះ នាង សាវិវិច្ឆិកា ភេទប្រុស អាយុ១៧ឆ្នាំ, ទី១៤៖ឈ្មោះ អ៊ិន សុផារ៉ាន់ ភេទប្រុស អាយុ១៧ឆ្នាំ​ និងទី១៥៖ឈ្មោះ ហ៊ាង សារ៉ាន់ ភេទស្រី អាយុ១៧ឆ្នាំ។

មន្ត្រីនគរបាលដដែល​បន្តថា ពួកក្រុមក្មេងទំនើងខាងលើ បានធ្វើសកម្មភាព រកវាយ និងដេញកាប់សិស្សសាលាវិទ្យាល័យទូកមាស ហើយក្រោយមានគេប្តឹង កម្លាំងបានចុះទៅដល់កន្លែងកើតហេតុ ឈានទៅឃាត់ខ្លួនបានភ្លាមៗតែម្តង និងដកហូតជាក់ស្តែង បានកាំបិតចំនួន០៦ដើម។

បច្ចុប្បន្នក្មេងទំនើងទាំងអស់ កំពុងកសាងសំណុំរឿង ដើម្បីចាត់វិធានការតាមនីតិវិធី​៕