(ភ្នំពេញ)៖ បុរសជាជាតិវៀតណាមម្នាក់ ត្រូវបាននគរបាលខណ្ឌឫស្សីកែវ បង្ក្រាបនិងឃាត់ខ្លួនបាន បន្ទាប់ពីស្រាវជ្រាវបានរកឃើញថាជួញដូរ និងប្រើប្រាស់គ្រឿងញៀន រួមជាមួយថ្នាំញៀន១០កញ្ចប់ផងដែរ កាលពីម៉ោង១២៖១៥នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧
នៅត្រង់ចំណុចបន្ទប់ជួលលេខ២២ក្នុងផ្សារផ្លវ ស្ថិតលើផ្លូវលំ ក្រុម៣ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

មន្ត្រីនគរបាលបានឲ្យដឹងថា ការស្រាវជ្រាវទៅបង្ក្រាបជនជួញដូរគ្រឿងញៀនខាងលើនេះ បានធ្វើឡើងជាបន្តបន្ទាប់ ដើម្បបីអនុវត្តន៍យុទ្ធនាការប្រឆាំងគ្រឿងញៀន រយះពេល៦ខែដំបូង នូវទូទាំងប្រទេស ដោយកម្លាំងនគរបាលបានសហការស៉ើបអង្កេត ហើយឈានទៅកំណត់មុខសញ្ញា រហូតបើកការបង្ក្រាបតែម្ដង ខណៈដែលជនត្រូវជាប់សង្ស័យឈ្មោះ ង្វៀង យាំងទៀង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅបន្ទប់ជួលខាងលើបាននិងកំពុងសង្ងំធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀន ហើយដកហូតបាន ក្រាមពណ៌សថ្លា ជាថ្នាំញៀនចំនួន១០កញ្ចប់ ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន១ ថង់ប្លាស្ទិចសម្រាប់ច្រកមួយចំនួន និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនផងដែរ។

ក្រោយឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបាននាំមកឃុំបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី៕