(ភ្នំពេញ)៖ និយ័តករទូរគមនាគមន៍កម្ពុជា បានចេញសេចក្តីសម្រេច លុបចោលអាជ្ញាបណ្ណ ប្រតិបត្តិការផ្តល់សេវាអ៊ិនធឺណិត (ISP) និងអាជ្ញាបណ្ណប្រតិបត្តិការសេវាសំឡេង តាមរយៈពិធីការអ៊ិនធឺណិត (VoIP) ពីក្រុមហ៊ុន (Cambodia) Data Communication Co.,Ltd. ដែលគេស្គាល់ថា ជាក្រុមហ៊ុន Ankor Net ។

អ្នកនាំពាក្យនិយ័តករទូរគមនាគមន៍ បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា ការសម្រេចលុបចោលអាជ្ញាបណ្ណបំរើសេវាអ៊ិនធឺណិតនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន បានស្នើសុំបញ្ឈប់អាជីកម្មរបស់ខ្លួន។

ជាមួយគ្នានេះដែរ និយ័តករទូរគមនាគមន៍ បានតម្រូវឲ្យក្រុមហ៊ុនទទួលខុសត្រូវភារកិច្ចទាំងស្រុង​ ចំពោះរាល់ការលើកទឹកចិត្ត បំណុលរដ្ឋ ឯកជន និងបំណុលពន្ធអាកផ្សេងៗនិងចំពោះមុខច្បាប់ក្នុងករណី មានការតវ៉ាកើតឡើងជាយថាហេតុ ពាក់ព័ន្ធនៃការលុបអាជ្ញាបណ្ណ ប្រតិបត្តិការនេះ៕