(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវេលាម៉ោង ១៖៣០នាទីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ នឹងអញ្ជើញបើកវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន។ ពិធីបើកនេះ ត្រូវបានធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ សូមបញ្ជាក់ថា វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាននេះ ត្រូវបានធ្វើឡើងនៅលើទឹកដីនៃកម្ពុជា ដោយមានការអញ្ជើញចូលរួមពីប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌុយទែតេ លោកនាយករដ្ឋមន្រ្តីឡាវ ថងលូន ស៊ីស៊ូលីត លោកនាយករដ្ឋមន្រ្តីវៀតណាម ង្វៀន ស៊នហ៊្វុក ព្រមទាំងអ្នកវិនិយោគ និងធុរកិច្ចជនជាមេដឹកនាំមកពីបណ្តាក្រុមហ៊ុនល្បីៗ និងធំៗលើពិភពលោកជាច្រើនរូបផងដែរ។

វេទិកានេះ ក៏មានការផ្សាយផ្ទាល់តាមស្ថានីយ៍ទូរទស្សន៍ល្បីៗលើពិភពលោកចំនួន១២ និងតាមកញ្ចក់ទូរទស្សន៍ជាតិ។ អង្គភាពព័ត៌មាន Fresh News ក៏នឹងធ្វើការផ្សាយផ្ទាល់កម្មវិធីបើកវេទិកានេះផងដែរ៕