(ភ្នំពេញ)៖ ក្នុងកិច្ចពិភាក្សាការងាររវាងលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក Dato' Sri Richard Riot Anak Jaen រដ្ឋមន្រ្តីក្រសួងធនធានមនុស្ស នៃប្រទេសម៉ាឡេស៊ី នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ ភាគីទាំងពីរបានប្ដេជ្ញាថា នឹងបន្តទប់ស្កាត់សកម្មភាពជ្រើសរើស និងបញ្ជូនពលករខ្មែរ នាំទៅធ្វើការនៅម៉ាឡេស៊ីដោយខុសច្បាប់ ព្រមទាំងបង្កើនការការពារសិទ្ធិពលករស្របច្បាប់ ឲ្យមានប្រសិទ្ធភាពខ្លាំងឡើងថែមទៀត។

បើតាមសេចក្ដីប្រកាសរបស់ក្រសួងការងារ ជំនួបពិភាក្សាទ្វេភាគីនេះ ត្រូវបានធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូកេត្រា ដែលក្នុងនោះភាគី កម្ពុជា-ម៉ាឡេស៊ី បានឯកភាព និងជំរុញការបង្កើនល្បឿងលើការអនុវត្តអនុស្សរណៈឡើងវិញដែលភាគីទាំងពីរ បានចុះហត្ថលេខាជាមួយគ្នា កាលពីពេលកន្លងទៅ រួមមាន៖

* ការអនុវត្តនីតិវិធីប្រតិបត្តិការពិសេស (SOP) ដែលក្រុមបច្ចេកទេសបានឯកភាពគ្នា ឲ្យកាន់តែមានប្រសិទ្ធភាព។
* ការលើកកម្ពស់ និងការពារសិទ្ធិពលករ តាមរយៈការអប់រំណែនាំ តម្រង់ទិស និងការបណ្ដុះបណ្ដាលជំនាញហាត់ការ។
* ពង្រឹងប្រសិទ្ធភាពក្នុងការជ្រើសរើស បណ្ដុះបណ្ដាល បញ្ជូន និងគ្រប់គ្រងពលរដ្ឋខ្មែរ។
* ការផ្លាស់ប្ដូរបទពិសោធន៍ ព័ត៌មាន និងជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។
* ការផ្លាស់ប្ដូរព័ត៌មាន ដើម្បីទប់ស្កាត់ការជ្រើសរើស និងប្រើប្រាស់ពលករខុសច្បាប់ ក៏ដូចជាការបង្ការ និងប្រយុទ្ធប្រឆាំងការ​កេងប្រវ័ញ្ច​កម្លាំងពលកម្ម និងការជួញដូរមនុស្ស។
* ផ្នែកផ្សេងទៀត នៃកិច្ចសហប្រតិបត្តិការដែលភាគីទាំងពីរបានព្រមព្រៀងគ្នា។

សូមអានសេចក្ដីប្រកាសរបស់ក្រសួងការងារ ដូចខាងក្រោម៖