(ភ្នំពេញ)៖ វិដេអូកាមេរ៉ាសុវត្ថិភាពបង្ហាញពីកូនប្រុសរបស់តារាកំប្លែងនាយ ហុង ដា​ ជាឃាតកសម្លាប់ម្តាយចុង។ សូមជំរាបថា ក្រោយការសួរនាំសាក្សី និងធ្វើកោសល្យនៅកន្លែងកើតហេតុរួចមក អធិការនគរបាលខណ្ឌដង្កោ លោក ជឹម ស៊ីថា បានប្រាប់ភ្នាក់ងារ​ Fresh News ថា ជនសង្ស័យដែលបាន សម្លាប់ស្រ្តីប្រពន្ធចុងរបស់តារាកំប្លែងនាយ ហុង ដា គឺជាកូនប្រុសរបស់នាយ ហុង ដា។ នៅពេលនេះកម្លាំងនគរបាល កំពុងតាមចាប់ខ្លួន ខណៈជនសង្ស័យកំពុងរត់គេច ប​ន្ទាប់ពីសម្លាប់ស្រ្តីរងគ្រោះហើយ។

ខាងក្រោមនេះជាវិដេអូកាមេរ៉ាសុវត្ថិភាពបង្ហាញពីកូនប្រុសរបស់តារាកំប្លែងនាយ ហុង ដា​ ជាជនសង្ស័យឃាតកសម្លាប់ម្តាយចុង៖