(កំពង់ធំ)៖ លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារចុះជួយ ស្រុកសន្ទុក និងលោកស្រី ខៀវ ស៊ីណា នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងការបើកសម្ពោធ​ជាផ្លូវការ នូវឧបដ្ឋានសាលា និងសមិទ្ធផលនានាជាផ្លូវការក្នុងវត្តព្នៅ ឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ។

លោក ​យស ​បញ្ហា​រិទ្ធ ​អភិបាលស្រុក​សន្ទុក ​បាន​ឲ្យដឹង​ថា ​វត្ត​ព្នៅ​ជាវ​ត្ត ​ចំណាស់​មួយ​ដែល​បាន​កកើត​ឡើង​នៅ​ឆ្នាំ១៧១៣ ​ដែល​មាន​អាយុ​ជាង ​៣០៤ឆ្នាំ ​ហើយ ​វត្ត​ព្នៅ​នេះ​កាលពី​អំ​ឡុង​ទស្ស​វត្ស៨០ ​ក៏​ជា​តំបន់​មួយ​ប្រ​ឈរ​មុខ​យ៉ាង​ខ្លាំង​ពី​សង្គ្រាមស៊ីវិល​ដែល ​ទើប​ធ្វើឲ្យ​តំបន់​មួយ​នេះ​មានការ​កសាង​និង ​អភិវឌ្ឍន៍​យ៉ឺ​ត​យ៉ាវ ​ទើបតែ​ក្រោយ​ឆ្នាំ ​១៩៩៨ ​បាន​មានឱកាស​រៀបចំ​កសាង​ជា​បណ្តើរ​ៗ​ក្រោម​ដំបូល​សុខ​សន្តិភាព ​នៃ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្ដេច​តេជោ ​ហ៊ុន ​សែន ​ជាក់ស្ដែង​សមិទ្ធផល​ដែល​ដាក់​សម្ពោធ​នា​ឱកាស​នេះ​ជា​សក្ខីភាព​ស្រាប់​។

ឧបដ្ឋានសាលា​ដែល​ដាក់​សម្ពោធ​នា​ពេលនេះ​មាន​ទំហំ២៩ម៉ែត្រ​គុណ ​និង១៦ម៉ែត្រ​សង់​ពី​ថ្ម​ប្រក់​ក្បឿង​ចំណាយ​អស់​ថវិកា​ចំនួន​ជាង​១១៨,៥០០​ដុល្លារ ​រួម​នឹង​សមិទ្ធផល​នានា​មួយចំនួន​ទៀតផង​ដែរ ​ក្រោម​កម្លាំង​សុទ្ធា​ជ្រះថ្លា​ររបស់​ប្រជា​ពុទ្ធបរិស័ទ ​សប្បុរសជន​ជិត​ឆ្ងាយ​ពិសេស​គឺ​ការចូលរួម​ជ្រោមជ្រែង ​និង​ឧបត្ថម្ភ ​ផ្ទាល់​ពី​លោក ​ជា ​ចាន់​តូ ​និង ​លោកស្រី ​ខៀវ ​ស៊ី​ណា​។

លោក ជា ចាន់តូ បានឲ្យដឹងថា សមិទ្ធផលដែលប្រជាពុទ្ធបរិស័ទនិងប្រជាពលរដ្ឋ សម្រេចបាននេះគឺកើតចេញពីកម្លាំងសាមគ្គី និងការជឿជាក់របស់ ប្រជាលរដ្ឋ ជាពិសេសភាពអនុគ្រោះនៃសុខសន្តិភាព និងស្ថិរភាពខាងនយោបាយក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេច ហ៊ុន សែន ជាប្រ​មុខទើបមានឱកាសបាន កសាងសមិទ្ធផលនេះឡើង។

ក្នុងឱកាសនោះដែរ លោក ជា ចាន់តូ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យបន្តគាំទ្រ និងផ្ដល់ការជឿជាក់មកលើដឹកនាំរបស់ គណបក្សប្រជាជន កម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ជាបន្តទៀតនៅក្នុងការដឹកនាំរាជរដ្ឋាភិបាលដោយត្រូវទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅថ្ងៃទី ៤ មិថុនា ខាងមុខនេះឲ្យបានគ្រប់ៗគ្នា។

លោក​បាន​បញ្ជាក់​ទៀត​ថា ​ការបោះឆ្នោត​នេះ​ទាំង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ​និង​តំណាងរាស្ត្រ​ត្រូវ​ជៀស​វៀង ​ឲ្យបាន​ការវាយតម្លៃ​​តាមរយៈ​សភាពការណ៍ ​និង​សតិអារម្មណ៍ ​និង​ដោយ​ការ​អត្តនោ​ម័ត ​ឬ​ទង្វើ​រ​ខុសឆ្គង​របស់​បុគ្គល​មួយ​ក្រុម​តូច​នោះ​គប្បី​ត្រូវ​មើល​ព្រៃ​​ទាំងមូល​ជៀស​ជាង​មើល​ឈើ១ដើម​។

នាឱកាសនោះផងដែរលោក ជា ចាន់តូ និង លោកស្រីបានប្រគេនបច្ច័យចំនួន៤០លានរៀលដល់វត្តព្នៅ និងវត្ត៣ទៀតរួមមានវត្តសន្ទុក​ក្រៅបវត្តចំប៉ក់ និង វត្តបឹងល្វាក្នុង១វត្តៗទទួលបានថវិការ១០លានរៀលសម្រាប់បន្តកសាងសមិទ្ធផលនានាបន្ត និង បាននាំយកថវិកា ក្រណាត់ស សៀវភៅ ប៊ិច ដែលជាអំណោយដ៏ថ្លៃថ្លាររបស់សម្ដេចតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់លោកយាយលោកតា និងសិស្សានុសិស្សដែលបានចូលរួម ផងដែរ ៕