(ភ្នំពេញ)៖ លោក គង់ វិបុល  ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ និងជាអនុប្រធានទី ១ គណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកល្វាឯម  បានថ្លែងឲ្យដឹងថាបើស្រឡាញ់ពេញចិត្ត សុខសន្ដិភាព ស្ថេរភាព សណ្ដាប់

ធ្នាប់រឹងមាំ និងការអភិវឌ្ឍន៍ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

ការលើកឡើងបែបនេះរបស់លោក គង់ វិបុល ធ្វើឡើង ក្នុងកម្មវិធីបុណ្យឆ្លងឧបដ្ឋានសាលា និងសមិទ្ធិផលនានាក្នុងវត្តព្រែកគង់រាជ ដោយមានការចូលរួមពីសំណាក់ អគ្គនាយករង លោកប្រធាននាយកដ្ឋាន និងលោកប្រធានសាខាពន្ធដារ ដែលជាប្រធាន និងអនុ
ប្រធានគណៈពង្រឹងមូលដ្ឋានឃុំ នៃស្រុកល្វាឯម ព្រមទាំងអាជ្ញាធរដែន ដីក្នុងស្រុកល្វាឯម អង្គភាពជំនាញនានា ជុំវិញស្រុក លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំទាំងអស់ ព្រះសង្ឃ យាយជី តាជី ពុទ្ធបរិស័ទ និងបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករ សរុបប្រមាណ ១៩០០នាក់។

លោក គង់ វិបុល បានលើកឡើង នូវគោលការណ៍សំខាន់ៗ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹង
ប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ដែលនឹងខិតជិតមកដល់នេះ និងបានគូសបញ្ជាក់អំពីគោលនយោបាយ របស់គណបក្ស
ប្រជាជន មានសន្តិភាព ទើបមានការអភិវឌ្ឍន៍ មានគណបក្សប្រជាជនគឺមានសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ ធ្នាប់សង្គម
រឹងមាំ ដូច្នេះស្រឡាញ់ពេញចិត្តសុខសន្តិភាព និងការអភិវឌ្ឍន៍សូមទៅបោះឆ្នោត និងគូសកន្លែង ទេវតា។

លោកបានបន្ដទៀតថា សូមបងប្អូនប្រជាពលរដ្ឋ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវជឿជាក់លើ គណបក្ស
ប្រជាជនកម្ពុជា ហើយសូមបោះឆ្នោតជូនគណបក្សប្រជាជននឹងទទួលបានក្រុមប្រឹក្សាឃុំ ដែលមានសមត្ថភាព ឈ្លាសវៃ សុវត្ថិភាព និងការអភិវឌ្ឍន៍ព្រោះថាមានតែមេឃុំ សង្កាត់គណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះដែលរស់នៅផ្ទាល់ និងដឹងពីសុខទុក្ខរបស់ប្រជា
ពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងរក្សាបាននូវស្មារតីសាមគ្គីភាពគ្នាបានល្អ ចេះយកចិត្តទុកដាក់ជួយគ្នាទៅវិញទៅមក ចេះយោគ
យល់អធ្យាស្រ័យ តាំងពីថ្នាក់លើរហូតដល់ថ្នាក់មូលដ្ឋាន។

ជាមួយគ្នានេះដែរលោកក៏បានពាំនាំនូវ នូវការផ្តាំផ្ញើ សេចក្តីនឹករលឹក និងការសួរសុខទុក្ខមកកាន់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចជាកាលសម្តេច​តែងតែយកចិត្ត​ទុកដាក់គិត​គូរអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិទាំងអស់គ្នា។

ក្នុងនោះលោក ក៏បានថ្លែងនូវការកោតសរសើរចំពោះព្រះតេជគុណព្រះចៅអធិការវត្ត គណៈកម្មការ និងពុទ្ធបរិស័ទចំណុះជើងវត្ត សប្បុរសជនទាំងអស់ ដែលមានសទ្ធាជ្រះថ្លាក្នុងការចូលរួមកសាង ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ប្រចាំស្រុកល្វាឯមទាំងអស់ កន្លងមកបានខិតខំយកអស់ពីកម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ចបំរើជាតិមាតុភូមិនិងប្រជាជនបានល្អ ហើយលោកបានពាំ
នាំយកមកជាមួយនូវថវិកាឧបត្ថម្ភសរុបចំនួនប្រមាណ ១៤១លានរៀល ដើម្បីប្រគេនព្រះសង្ឃ និងជូនដល់យាយជី តាជី អាជ្ញាធរ
មូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋ ព្រមទាំងជួយបង្គ្រប់ថ្លៃសាងសង់ឧបដ្ឋានសាលា។

សូមរំលឹកថា វត្តព្រែកគង់រាជ មានអាយុកាល ៣៨៨ឆ្នាំ បង្កើតឡើងក្នុងឆ្នាំ១៦២៩ (ព.ស ២១៧៤) និងត្រូវបានបំផ្លិចបំផ្លាញ
ស្ទើរទាំងស្រុងក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត តែព្រះវិហារថ្មី ត្រូវបានកសាងរួចរាល់និងបញ្ចុះខណ្ឌសីមាក្រោមអធិបតីភាពដ៏
ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នាថ្ងៃទី២១ ខែមករា ឆ្នាំ២០០៨៕