(ភ្នំពេញ)៖ លោកស្រី គ្រេស រចនី ហ្វុង នាយកប្រតិបត្តិក្រុមហ៊ុន Century 21 បានលើកឡើងថា ការចូលរួមវគ្គបណ្ដុះបណ្ដាលខ្លីៗទាក់ទងនឹងវិស័យអចលនវត្ថុ មានសារៈសំខាន់ណាស់ នៅពេលដែលយើង​បានចូលរួមសិក្សាវគ្គបណ្ដុះបណ្ដាល គឺដូចជាការលើកទឹកចិត្តមួយដ៏ល្អមួយ មានវាគ្មិនដ៏ច្រើនចូលរួមផ្ដល់យោលបល់។

ថ្លែងក្នុងវគ្គបណ្តុះបណ្តាលមួយដែលរៀបចំដោយ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ស្តីពីការផ្លាស់ប្តូរគំនិត និងការបង្កើតសក្តានុលភាព ភ្នាក់ងារអចលវត្ថុ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ លោកស្រី គ្រេស រចនី ហ្វុង ថា «សម្រាប់នាងខ្ញុំ វគ្គបណ្ដុះបណ្ដាលវគ្គខ្លីៗនេះពិតជាមានសារៈ
សំខាន់បំផុត...។ ការរៀនសូត្រពិតជាមានសំខាន់ ដូច្នេះសមាគមអ្នកវាយតម្លៃអចលនវត្ថុរបស់ពួកយើង និងមានវគ្គកាន់តែច្រើនបន្ថែ​ម​ទៀត នៅពេលដែលយើង ទៅសិក្សាក្រៅប្រទេសនោះ យើងនឹងទទួលបានការរៀនសូត្រពីខាងនោះមកច្រើន ដើម្បីចែករំលែកដល់​ពួកគាត់ផ្ទាល់តែម្ដង»។

អ្នកស្រីបន្ដទៀតថា សម្រាប់ថ្ងៃនេះផងដែរសិក្ខាកាម ដែលបានមកចូលរួម គឺទទួលបានផលប្រយោជន៍យ៉ាងច្រើន ពីវាគ្មិន ព្រោះនៅ​ក្នុងអាជីវកម្ម ​មិនថាយើងក្លាហានប៉ុណ្ណា ផលិតផលល្អប៉ុណ្ណានោះទេ ប៉ុន្ដែប្រសិនបើយើងមិនស្គាល់គ្នា ក៏មិនអាចលក់ផលិត ឬសេវា​កម្មគ្នាបាន ដូច្នេះពេលដែលពួកគាត់មកក្រេបយកនូវបទពិសោធន៍ គាត់អាចទទួលបានយោលបល់ ពីគ្នាទៅវិញទៅមក។

ក្នុងនោះផងដែរ លោក សំអុល សិក្ខាកាមដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលខ្លីរបស់ សមាគមអចលនវត្ថុបានថ្លែងឲ្យដឹងថា «ថ្ងៃ​នេះ​ខ្ញុំបានមកចូលរួមវគ្គបណ្ដុះបណ្ដាលខ្លី របស់សមាគមស្ដីពី ផ្លាស់ប្ដូរផ្នត់គំនិត និងសក្ដានុពលភាពភ្នាក់ងារអចលនវត្ថុ ដល់​ភ្នាក់ងារ​អចលនវត្ថុ ខ្ញុំបានយល់ដឹងច្រើនពាក់ព័ន្ធជាមួយវិស័យដីធ្លី ដោយសារមួយរយៈកាលកន្លងមក ខ្ញុំបានព្យាយាមស្វែងយល់ដែរតែអត់​បានចូលវគ្គនេះ យើងអត់បានយល់ដឹងស៊ីជម្រៅ ហើយនៅពេលដែលបានសិក្សាវគ្គនេះរួចមក ធ្វើឲ្យខ្ញុំដឹងព័ត៌មាន ពាក់ព័ន្ធនិង​ដីធ្លីបានល្អ»។

លោកបានបន្ដទៀតថា កន្លងមកធ្លាប់តែអានឯកសារពាក់ព័ន្ធ នឹងការវាយតម្លៃអចលនទ្រព្យ ប៉ុន្ដែអត់សូវបានចូលរួមវគ្គបណ្ដុះ
បណ្ដាលបែបនេះទេ ហើយនេះជាលើកដំបូងដែលបានមកសិក្សាវគ្គនេះ។

លោកថា «ខ្ញុំគិតថាល្អដែលបានសិក្សាវគ្គនេះ ហើយ​វានឹងជួយខ្ញុំច្រើន សម្រាប់ខ្លួនខ្ញុំផ្ទាល់រស់នៅខ្ញុំចង់បានជោគជ័យ ហើយកាលដែលយើងស្វែងរកភាពជោគជ័យគឺពិបាក ព្រោះ​មិនដឹងថាធ្វើទីណា ទៅទីណា ហើយកាលដែលរៀនវគ្គបណ្ដុះបណ្ដាល ធ្វើឲ្យយើងបានយល់ច្បាស់ពីរបៀបដែលធ្វើឲ្យបានជោគ
ជ័យ និងមានគំនិតយោលបលទូលំទូលាយថែមទៀត»៕