(ភ្នំពេញ)៖ សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសារលិខិតរួមនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ ដើម្បីអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០១៧។

នៅក្នុងសារលិខិតនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ឆ្នាំនេះទិវាកុមារកម្ពុជា និងទិវាកុមារអន្តរជាតិ ១ មិថុនា ត្រូវបានប្រារព្ធធ្វើឡើង ក្រោមប្រធានបទ «លើកកម្ពស់ការចូលរួមរបស់កុមារ ដើម្បីអភិវឌ្ឍន៍សង្គម» និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា ក្រោមប្រធានបទ «សូមការពារកុមារពីពលកម្មកុមារ នៅក្នុងស្ថានភាពជម្លោះ និងគ្រោះមហន្តរាយ»  ដើម្បីរំលឹកដល់សិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញ ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងឡាយរបស់កុមារ ជាពិសេសជំរុញកុមារឲ្យបានចូលរួមគ្រប់សកម្មភាព ដែលមានប្រយោជន៍ នៅក្នុងសង្គម និងការពារកុមារពីពលកម្មកុមារគ្រប់ទម្រង់៕

សូមអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលមានខ្លឹមសារទាំងស្រុង៖