(ភ្នំពេញ)៖ ក្រុមហ៊ុនអចលនទ្រព្យធំៗ ដែលល្បីល្បាញជាង៣០០ មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកប្រមាណ២៧ប្រទេស បានចូលរួមកម្មវិធីពានរង្វាន់អចលនទ្រព្យអន្តរជាតិរបស់ប្រទេសអង់គ្លេស ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០១៧ ដែលរៀបចំឡើងនៅសណ្ឋាគារ The Marriott Marquis queen’s Park បាងកក ប្រទេសថៃ កាលពីថ្ងៃទី២៥-២៦ ខែឧសភាថ្មីៗនេះ ដោយពានរង្វាន់នីមួយៗ ត្រូវបានពិនិត្យ និង វាយតម្លៃ ដោយអ្នកជំនាញ និង គណៈកម្មការជំនាញ ដោយឯករាជ្យ សុក្រិតភាព និងតម្លាភាព។

នេះជាមោទនភាពយ៉ាងក្រៃលែង ដែលបុរីប៉េងហួត មានឱកាសក្នុងការប្រកួតប្រជែងក្នុងនាមក្រុមហ៊ុនអចលនទ្រព្យឈានមុខគេ នៅប្រទេសកម្ពុជា លើឆាកអន្តរជាតិ ដោយទទួលបានពានរង្វាន់ចំនួន៤ នោះគឺ៖

*ជយលាភីពានរង្វាន់ស្ថាបត្យកម្មទេសភាពលំនៅឋាន
*ជយលាភីពានរង្វាន់ស្ថាបត្យកម្មពហុលំនៅឋាន
*ជយលាភីពានរង្វាន់ គម្រោងអភិវឌ្ឍសួនលំហែរ និងពានរង្វាន់ធំចុងក្រោយ គឺពានរង្វាន់ លំដាប់ផ្កាយ៥

ពានរង្វាន់លំដាប់ផ្កាយ៥ ជយលាភីពានរង្វាន់ស្ថាបត្យកម្មពហុលំនៅដ្ឋានដែលល្អជាងគេ (លំដាប់ផ្កាយ៥)ដែលនេះ ជាការសម្រេចជោគជ័យជាថ្មីបន្ថែមទៀត ជាលើកទី២ នៅលើឆាកអន្តរជាតិ ដែលនាំយកកិត្តិយស ជាមួយនឹងការកោតសរសើរ ពីការរីកចម្រើនផ្នែកអលនទ្រព្យជូនដល់ប្រទេសកម្ពុជា។ នេះបើតាមរបស់តំណាងបុរី ប៉េង ហួត ដែលបានចូលរួមកម្មវិធី ពានរង្វាន់អចលនទ្រព្យអន្តរជាតិនេះ។

ជាចុងក្រោយតំណាងបុរី ប៉េង ហួត បានថ្លែងអំណរគុណដល់អតិថិជន របស់បុរីប៉េងហួត ដែលជានិច្ចជាកាលតែងតែបន្តគាំទ្រ និងផ្ដល់កំលាំងចិត្តដល់ក្រុមហ៊ុន។ ការចូលរួមរបស់អ្នកទាំងអស់គ្នា គឺជាភាពជោគជ័យដ៏ធំបំផុតរបស់ក្រុមហ៊ុន៕