(ភ្នំពេញ)៖ ស្រាបៀរអាន់ឆ័រ បានរៀបចំសន្និសីទកាសែតលំដាប់ខ្ពស់មួយនៅសាល D22 ក្នុងអគារ Phnom Penh Tower ដើម្បីប្រកាសកំពូលតារាភាពយន្តដ៏ល្បីឈ្មោះរបស់កូរ៉េ គឺលោក លី ម៉ិញ ហូ    (Lee Min Ho) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពិសេសស្តីពីតួនាទីជាឯកអគ្គរាជទូតជាផ្លួវការតំណាឲ្យស្រាបៀរ អាន់ឆ័រ ។

លោក Roland Bala នាយកគ្រប់គ្រងក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) បានថ្លែងថា នេះគឺជាការសហការគ្នារវាងក្រុមហ៊ុនធំពីរ ស្រាបៀរ អាន់ឆ័រ គឺជាម៉ាកសញ្ញាស្រាបៀរលំដាប់ថ្នាក់អន្តរជាតិ ដែលទទួលស្គាល់ជាស្រាបៀរ ដែលមានកេរ្តិ៍ឈ្មោះល្បីបំផុតនៅក្នុងប្រទេសកម្ពុជា ចំណែកឯលោក Lee Min Ho គឺជាតារាសម្តែងប្រចាំស្ថានីយ៍ទូរទស្សន៍ និងតារាភាពយន្តដ៏ល្បីអន្តរជាតិ  ហើយក៏មានប្រជាជនកម្ពុជាជាច្រើននាក់គាំទ្រលោកផងដែរ។

លោកបន្ដថា «យើងជឿជាក់ថា តារាភាពយន្តរូបនេះ ពិតជាស័ក្តិសមឥតខ្ចោះនឹងកេរ្តិ៍ឈ្មោះ ព្រមទាំងគុណតម្លៃនៃម៉ាកដ៏ល្បីរបស់ស្រាបៀរ អាន់ឆ័រ ដែលមានន័យថា «កត្តាលីករ ដែលជំរុញ ឲ្យមានភាពសប្បាយរីករាយ» គាត់ពិតជាតារាភាពយន្តដ៏ល្បីម្នាក់ ដែលអាចជួយឲ្យស្រាបៀរ អាន់ឆ័រ កាន់តែទទួលជោគជ័យបន្ថែមទៀត នៅក្នុងប្រទេសកម្ពុជា ហើយកិច្ចសហការរបស់យើង នឹងលើកកម្ពស់ស្រាបៀរអាន់ឆ័រ ឈានទៅរកភាពជោគជ័យមួយកម្រិតទៀត»

លោក Roland Bala ក៏បានពន្យល់ផងដែរថា «ប្រិយមិត្តដែលគាំទ្រស្រាបៀរ អាន់ឆ័រ  អាចរំពឹងថា យុទ្ធនាការអស្ចារ្យជាបន្តបន្ទាប់ដែលមានតារាភាពយន្តដ៏ល្បីរូបនេះ បង្ហាញមុខតាមរយៈកញ្ចក់ទូរទស្សន៍ ទស្សនាវដ្តី និង សកម្មភាពច្នៃប្រឌិតថ្មីជាច្រើនទៀតតាមប្រព័ន្ធឌីជីថល  សម្រាប់យុទ្ធនាការ ដែលមានលោកលី ម៉ិញហូ (Lee Min Ho) ជាអគ្គរាជទូតតំណាងស្រាបៀរអាន់ឆ័រ នឹងកើតឡើងជាហូរហែរ ដោយស្របតាមសកម្មភាពរបស់ស្រាបៀរ អាន់ ឆ័រ ដែលជំរុញឲ្យមានភាពសប្បាយរីករាយ ហើយយើងបានផ្តោតជាសំខាន់ លើការជំរុញឲ្យប្រិយមិត្តគាំទ្រកម្ពុជា ចូលរួមតាមរូបភាពផ្សេងៗជាច្រើន»

សូមបញ្ជាក់ថា មានវីដេអូឃ្លីស្តីពីបទបង្ហាញពិសេស ពីប្រទេសកូរ៉េ នឹងត្រូវបានចាក់ផ្សាយ ក្នុងសន្និសីទកាសែតនៅពេលនោះ  ដែលបង្ហាញថា លោកលី ម៉ិញហូ (Lee Min Ho) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី តួនាទីជាឯកអគ្គរាជទូត តំណាងឲ្យស្រាបៀរអាន់ឆ័រ ជាមួយនឹងលោកស្រី Sandrine De Cara នាយកផ្នែកទីផ្សារ នៃក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL)។

ចំពោះព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរអាន់ឆ័រ៖ www.facebook.com/AnchorBeerKH៕

សូមរីករាយពិសា ស្រាបៀរ អាន់ឆ័រ ដោយទទួលខុសត្រូវ!!