(ភ្នំពេញ)៖ ភោជនីយដ្ឋានជប៉ុន Kanji (កាជិ) ដែលជាទីតាំងដែលផ្ដល់នូវរសជាតិអាហារពិសេស គ្មានពីរនៅកម្ពុជា បាននាំចូល Sake ជាភេសជ្ជៈបែបប្រពៃណីរបស់ជប៉ុន ដែលផលិតចេញពីអង្គរចម្រាញ់ ជាស្រា Sowanotsuru Sake ផលិតនៅNadaKobe ប្រទេសជប៉ុន មកដល់កម្ពុជាហើយ។

ការបង្ហាញវត្ដមានរបស់ Sake កាលពីរាត្រីទី២១មិថុនានេះ បានធ្វើឲ្យអតិថិជន នៅក្នុងភោជនីយដ្ឋាន​Kanji  សរសើរមិនដាច់ពីមាត់ពីរសជាតិដ៏ស្រស់ស្រាយ ងាយស្រួលពិសា ពិសេសជាមួយនឹងអាហារគ្រប់ប្រភេទ ប្រកបដោយពិភពនៃរសជាតិឈ្ងុយឆ្ងាញ់ពិសា ដឹងតែពិសាហើយ នឹងមិនអាចបំភ្លេចនៃរសជាតិនេះបាននោះទេ ទោះទៅទីកន្លែងណា ក៏លោកអ្នក រកគ្មាននូវរសជាតិដ៏អស្ចារ្យនេះដែរ​ ។ បើលោកអ្នកចង់ដឹងថា រសជាតិយ៉ាងណានោះ សូមកុំភ្លេចណា អញ្ជើញមកពិសានៅ Kanji ពិសារម្ដងហើយ ធានាថា នឹង ទីនោះម្ដងទៀតជាក់ជាមិនខាន។

ភោជនីយដ្ឋាន Kanji  ជាហាងមួយដ៏ទំនើប ទាន់សម័យ មានអាហាគ្រប់បែប ទាំងអឺរ៉ុប ខ្មែរ ជប៉ុន ជាមួយនឹងចុងភៅជំនាញទៅតាមមុខម្ហូប មានបទពិសោធជាច្រើនឆ្នាំ ពិសេស ម្ហូបជប៉ុន គឺចុងភៅជប៉ុនពិតៗ ដែលពិសាហើយ ដូចបានពិសានៅប្រទេសជប៉ុនផ្ទាល់តែម្ដង ។

កុំភ្លេចណា ចង់ពិសាអាហារ ឆ្ងាញ់ ស្រស់ គ្រប់មុខ មានគុណភាពល្អ អនាម័យខ្ពស់ ជាមួយនឹងរសជាតិ ស្រាជប៉ុនសុទ្ធ ១០០%​ សូមអញ្ជើញមកពិសានៅ ភោជនីយដ្ឋាន Kanji ដែលស្ថិតនៅទីតាំង ក្នុងសណ្ឋាគារអលមិន ១២៨អេហ្វ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ៖ 016 31 28 28 ៕