(ភ្នំពេញ)៖ អ្នកជំនាញផ្នែកព័ត៌មានវិទ្យាជាច្រើនរូប នៅក្នុងវិស័យ​ធនាគារ​ មីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និង ក្រុមហ៊ុនបំរើសេវាកម្មជាច្រើនទៀត បានទទួលនូវចំណេះដឹងថ្មីបន្ថែមទៀត ពាក់ព័ន្ធនឹងទប់ស្កាត់លើការ គំរាម​កំហែង​តាម​បណ្ដាញអ៊ីនធឺណិត​​ ​និង​និន្នាការ​លើដំណោះ​ស្រាយប្រពន្ធ៍ Security ​។

ការចែករំលែកនូវចំណេះដឹងថ្មីនេះ ធ្វើឡើងក្នុងសិក្ខា​សាលា​​ ដែល​ស្តីអំពី Breaking Cyber Attacks Life Cycle and Network Security Analysis ដើម្បី​ផ្ដល់​ព័ត៌មានថ្មីៗ នៅ​លើ​ផលិតផលដែលជួយទប់ស្កាត់លើការ គំរាម​កំហែង​តាម​បណ្ដាញអ៊ីនធឺណិត​​ ​និង​និន្នាការ​លើដំណោះ​ស្រាយប្រពន្ធ៍ Security ​សំរាប់ស្ថាប័ន​ ធនាគារ​ មីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និង ក្រុមហ៊ុនបំរើសេវាកម្ម ដែលរៀបចំឡើងដោយ Campura Triangulum Corporation បាន​សហការ​ជាមួយ​ក្រុមហ៊ុន Palo Alto Networks និង ក្រុមហ៊ុន Savvius, Inc. ​ប្រព្រឹត្ដិទៅនៅថ្ងៃទី ​២២ ខែ ​​មិថុនា ឆ្នាំ ២០១៧ នៅសណ្ឋាគារ សុខា ភ្នំពេញ​ (Sokha Phnom Penh Hotel) ដោយបាន​មានការចូលរួម ពីសំណាក់អតិថិជនជាច្រើន។

លោក ដោក កុសល ដែលជា Senior Head of Enterprise Professional Services Division របស់​​ក្រុមហ៊ុន​​​ Campura បានមានប្រសាសន៍​​ជាការ​បើកកម្មវិធី និង ថ្លែងអំណរគុណចំពោះក្រុមហ៊ុន​​​ Palo Alto Networks និង​ក្រុមហ៊ុន Savvius, Inc. ដែលបានសហការបង្កើតសិក្ខាសាលានេះ នឹងជាពិសេសអរគុណទៅដល់សំណាក់អតិថិជន ទាំងអស់ ដែលបានចូលរួមនាពេលរសៀលនេះ ហើយលោក​បានបញ្ជាក់បន្ថែមថា Palo Alto និង Savvius គឺជាផលិតផលដែលមានការពេញនិយម និងកំពុងឈានមុខគេ​ ព្រមទាំង​បាន​ ផ្ដល់នូវដំណោះស្រាយដ៏ល្អបំផុតជូនដល់អតិថិជននាពេលបច្ចុប្បន្ន។

​​​​​​លោក​ Suthinand Tannil ដែលជា System Engineer Indochina របស់​​ក្រុមហ៊ុន​​​ Palo Alto Networks បានធ្វើការបង្ហាញ​យ៉ាងក្បោះក្បាយ ថាស្ថាប័ន​ ​ ធនាគារ​ មីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និង ក្រុមហ៊ុនបំរើសេវាកម្មជានីមួយៗកំពុងតែលូតលាស់ ប៉ុន្តែ​នៅ​តែ​មាន​ការ​ប្រកួត​ប្រជែង​នៅក្នុងទីផ្សារ​ប​ច្ចេ​ក​វិទ្យា​ផ្សេងៗ​។ យ៉ាងណាមិញ​ ដោយសារតែបច្ចុប្បន្នមាន​ការ​វាយប្រហារតាមបណ្ដាញ​អ៊ីនធឺណេត​ (Cyber Attack)​ នៅក្នុងស្ថាប័ន​នោះ ដូច្នេះ ក្រុមហ៊ុន Palo Alto Networks ​ មានផលិតជាច្រើនសម្រាប់ផ្គត់ផ្គង់ និង​ដើម្បីជាដំណោះ​ស្រាយ​ពីការ​គំរាម​កំហែងទាំងនេះ​​​ដោយវិធី​សា​ស្រ្ត​​ក្នុង​ការ​ភ្ជាប់​ប​ណ្តា​ញ ​Security ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងប្រពន្ធ៍ Network ​និង​លុប​បំបាត់​ហានិភ័យ​ផ្សេងៗ​។

​​​​​​​​​​​​​​​លោក Ronald Lee ដែលជា Senior Regional Director តំណាង​​ក្រុមហ៊ុន Savvius, Inc.​ បានបង្ហាញនូវផលិតផលរបស់ខ្លួនថា ដែលមានឈ្មោះថា Savvius Vigil។

លោកបានបញ្ជាក់ថា Savvius Vigil គឺជាឧបករណ៍មួយដ៏សំខាន់ក្នុងការធ្វើកុសល្យវិច្ច័យទៅលើទិន្នន័យដែលរត់នៅលើបណ្តាញទំនាក់ទំនង​ (Data Flow On Network) ដើម្បីស្វែងរកអោយឃើញថាលំហូរនៃទិន្នន័យ​ (Data Flow) ទាំងនោះមានសុវត្តិភាពសម្រាប់ Data Center ឬអត់​​​ ហើយ​ឧបករណ៍នេះមានសារៈសំខាន់បំផុតសម្រាប់បុគ្គលិកផ្នែកគ្រប់គ្រងបណ្តាញបចេ្ចកវិទ្យា​ (IT Admin) នៅគ្រប់ប្រភេទនៃក្រុមហ៊ុន ជាពិសេសធនាគារ និងមីក្រូហិរញ្ញវត្ថុ ក្នុងការកំណត់នៅប្រព័ន្នការពារដោយស្វ័យប្រវត្តិ៕