(ភ្នំពេញ)៖ ទីស្តីការគណៈរដ្ឋមន្រ្តីនៃកម្ពុជា បានជូនដំណឹងថា ចំពោះនិស្សិត និងមន្រ្តីរាជការអាចដាក់ពាក្យប្រឡង បម្រើការងារក្នុងក្របខណ្ឌមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី​ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ។

សេចក្តីជូនដំណឹងនេះ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃសុក្រនេះ បានបញ្ជាក់ថា «សម្រាប់ឆ្នាំ២០១៧នេះ ទីស្តីការគណៈរដ្ឋមន្រ្តី ត្រូវការជ្រើសរើសមន្រ្តីក្របខណ្ឌថ្មី ចំនួន២០នាក់ លើផ្នែកនីតិសាស្រ្ត រដ្ឋបាលចំនួ១៤នាក់ សេដ្ឋកិច្ច ហិរញ្ញវត្ថុ គណនេយ្យចំនួន៣នាក់ និងព័ត៌មានវិទ្យាចំនួន០៣នាក់ ដូច​នេះ និស្សិត និងមន្រ្តីរាជការទាំង២ភេទ ដែលមានចំណាប់អារម្មណ៍អាចចូលរួមដាក់ពាក្យ​បានចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ»។

សូមអានសេចក្តីជូនដំណឹង ដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖