(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែល​ផលិត​ស្រាបៀរកម្ពុជា នឹង​នាំ​អតិថិជន​ឆ្នើម​កម្រិតC ចំនួន​៤១៥នាក់ ទៅ​កម្សាន្ត​នៅ​ប្រ​ទេស​ថៃ កោះ​ភូកេត​ រយៈពេល​២ថ្ងៃ ៣យប់ ចាប់​ពី​ថ្ងៃទី​៣០ ខែ​មិថុនា រហូតដល់​ថ្ងៃទី២ ខែកក្កដា ឆ្នាំ​២០១៧។

 ​លោក លាង ពៅ (ភីធើរ) អគ្គនាយក​ក្រុមហ៊ុន ​ខ្មែរ ប៊ែវើរីជីស បាន​ថ្លែងថា «យើង​រៀបចំ​ដំណើរ​កម្សាន្ត​នេះ​ គឺ​ដើម្បីថ្លែងអំណរគុណ​ដ៏អតិថិជន​ឆ្នើម​របស់​យើង​ ដែ​ល​តែង​ជួយ​ជ្រោម​ជ្រែង​ និង​ជំរុញការលក់​​ស្រាបៀរកម្ពុជា រយៈពេល​មួយឆ្នាំ​កន្លងមកនេះ»។

​ក្នុង​ឆ្នាំ​២០១៧ ក្រៅ​ពី​ប្រ​ទេសថៃ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏​នឹង​នាំ​អតិថិជន​ឆ្នើមប្រ​ចាំ​ឆ្នាំ​ ទៅ​ប្រ​ទេសជប៉ុន និង​អូស្រ្តាលីផងដែរ។

​គួរបញ្ជាក់​ផងដែរថា នេះ​ជា​ឆ្នាំ​ទី​បីហើយ ​ដែល​ក្រុមហ៊ុន​ ខ្មែរ ប៊ែវើរីជីស នាំ​អតិថិជន​ឆ្នើម​របស់​ខ្លួន​ទៅ​កម្សាន្ត​នៅ​បរទេស។ កន្លងមក​ ក្រុមហ៊ុន​បាន​នាំ​អតិថិជន​ឆ្នើម​ទៅ​កម្សាន្ត​នៅ​​ប្រ​ទេសថៃ ម៉ាឡេស៊ី ហុងកុង និងជប៉ុន៕