(ភ្នំពេញ)៖ សាកលវិទ្យាល័យ Limkokwing University of Creative Technology នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ បានប្រកាសជយលាភីបេក្ខជន២រូបដែលត្រូវបានជ្រើសរើសជាតំណាងកម្ពុជា បន្ទាប់ពីជាប់ក្នុងការប្រកួតប្រជែងច្នៃម៉ូត ក្នុងកម្មវិធី Air Asia Runway Ready Designers Seach 2017 ក្នុងប្រទេស និងត្រៀមបញ្ជូនទៅប្រកួតបន្តជាមួយនិស្សិតបរទេស នៅប្រទេសម៉ាឡេស៊ី ពោលនៅទីស្នាក់ការកណ្ដាលរបស់សាកលវិទ្យាល័យដ៏ល្បីមួយនេះ។

បេក្ខជន២រូបនោះ គឺលោក លាច សាវុធប៉េងហ៊ុយ និងលោក គង់ សុធា ដែលពួកគេទាំង២រូប នឹងត្រូវចូលរួមជាមួយ Phynix Tan Pek Han មកពីប្រទេសម៉ាឡេស៊ី ដែលជាអ្នកតំណាងឲ្យសាកលវិទ្យាល័យលីមកុកវីង ក្នុងការប្រកួតប្រជែងបន្តទៀត។

ភាពខ្លាំងក្លារបស់ Limkokwing University of Creative Technology ដែលជាសាកលវិទ្យាល័យមានភាពច្នៃប្រឌិតបំផុត តាមរយៈការសម្រេចបាននូវសមិទ្ធផលក្នុងសង្គម ដែលបានបង្ហាញចំណុចសំខាន់ៗជាច្រើន ក្រោមឈ្មោះរបស់សាកលវិទ្យាល័យ ដូចជា កម្មវិធីបុណ្យវប្បធម៌អន្តរជាតិរបស់សាកលវិទ្យាល័យលីមកុកវីង ដែលបានទាក់ទាញមហាជនជាង ១៥,០០០នាក់ ដោយការប្រកួតប្រជែងថ្មីៗ ទើបបានបញ្ចប់នៅក្នុងកម្មវិធី Cannes Fiml Festival ដោយការចូលរួមនៅក្នុងសន្និសីទ Worl Gamming ដោយការឈ្នះការប្រកួតប្រជែងក្នុងកម្មវិធី Asia's Next Top Model បានចុះក្នុងសៀវភៅកំណត់ហេតុ Guiness Book of Records ជាមួយនឹង World's Largest Panoramic Image នៅ Panaxity Kuala Lumpur ហើយក៏នៅមានជាច្រើនទៀត។

សាកលវិទ្យាល័យលីមកុកវីង ក៏ជាសាកលវិទ្យាល័យដែលបង្កើតម៉ាកសម្លៀកបំពាក់លំដាប់អន្តរជាតិ មុនគេបង្អស់ផងដែរ ដែលត្រូវហៅថា Limkokwing Fashion Club ម៉ូតសម្លៀកបំពាក់ដ៏មានភាពច្នៃប្រឌិតនេះ បានទាក់ទាញចំណាប់អារម្មណ៍ World's fashionista យ៉ាងលឿនបំផុត។ ឈ្មោះម៉ាកសម្លៀកបំពាក់នេះ ក៏ទើបបានច្នៃម៉ូតដ៏ពិសេសបំផុតដំបូងគេ សម្រាប់ Hari Raya និង Eid-AI-Fitr ជាការប្រារព្ធពិធីធំបំផុតរបស់សាសនាឥស្លាម ដែលត្រូវបានហៅថា «ដួងព្រលឹងរបស់ប្រជាចនម៉ាឡេស៊ី»។ សម្លៀកបំពាក់នេះ ក៏មានបង្ហាញដោយជនល្បីៗជាច្រើននាក់ដែរ ដូចជា Yuna ជាអ្នកចម្រៀងសញ្ជាតិម៉ាឡេស៊ី ដែលមានអ្នកតាមដានជាង ៤.៤លាននាក់ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម។

សាកលវិទ្យាល័យលីមកុកវីង ពិតជាសាកលវិទ្យាល័យដ៏មានភាពច្នៃប្រឌិតបំផុត ក្នុងទ្វីបអាស៊ី ដែលនឹងផ្ដល់ឲ្យនិស្សិត ក៏ដូចជា និស្សិតដែលត្រៀមខ្លួនចូលសិក្សានៅសាកលវិទ្យាល័យលីមកុកវីង នូវអាជីពដែលផ្ដល់ប្រាក់កម្រៃខ្ពស់ ដែលនឹងផ្ដល់នូវទំនុកចិត្ត និងការអភិវឌ្ឍសហគ្រិនភាពរបស់ពួកគេ។

ក្នុងនាមជាសាកលវិទ្យាល័យអន្តរជាតិតែមួយរបស់ប្រទេសម៉ាឡេស៊ី ដែលមាននិស្សិតមកពីប្រទេសជាង ១៦៥ប្រទេស នៅក្នុងសាខាចំនួន ១៤សាខា ក្នុងទ្វីបទាំងបីនោះ សាកលវិទ្យាល័យលីមកុកវីង បានក្លាយជាសាកលវិទ្យាល័យអាស៊ីតែមួយគត់នៅក្នុងការដាក់បង្ហាញសម្លៀកបំពាក់របស់សាកលវិទ្យាល័យ នៅក្នុងកម្មវិធី London Fashion Week ដ៏មានកិត្យានុភាព។ សាកលវិទ្យាល័យបានពង្រីកទំនាក់ទំនងបណ្ដាញអន្តរជាតិ អំពីកម្មវិធីរចនាម៉ូតឯកជនដំបូងគេ នៅប្រទេសម៉ាឡេស៊ី ដេលបានបើកបង្រៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ គឺជំនាញ Fashion Innovation and Brand Management។

កញ្ញា Carole Ha បានឲ្យដឹងថា «ប៉េហ៊ុយ និងសុធា មានមោទនភាពបំផុត ដេលធ្វើជាតំណាងឲ្យប្រទេសរបស់ខ្លួន ខ្ញុំក៏មានមោទនភាពដូចជាពួកគេដែរ។ ពួកគេមានចិត្តអន្ទះសាចង់ចូលរួមនៅក្នុងកម្មវិធីអន្តរជាតិ ដោយប្រើទេពកោសលរបស់ពួកគេ ដោយការធ្វើឲ្យប្រធានក្រុមហ៊ុនស្គាល់ពីគុណសម្បត្តិរបស់អ្នករចនាម៉ូតសម្រៀកបំពាក់វ័យក្មេង ដែលយើងបង្ហាត់បង្រៀននៅក្នុងសាកលវិទ្យាល័យលីមកុកវីង»

បេក្ខជន ប៉េងហ៊ុយ និង សុធា ឥលូវនេះ មានឱកាសក្នុងការឈ្នះរង្វាន់ធំនៅក្នុងខែសីហា ឆ្នាំ២០១៧ ដែលអាចនាំជ័យលាភីត្រលប់មកកាន់មាតុភូមិវិញ នូវទឹកប្រាក់យ៉ាងតិចបំផុតស្នើនឹង ៣៥០,០០០រីងហ្គៀត ដោយបូលរួមទាំងការបង្ហាញក្នុងកម្មវិធី Kuala Lumpur Fashion Week Ready To Wear 2018 ទឹកប្រាក់ចំនួន ២៥,០០០រីងហ្គៀត ដែលបានឧបត្ថម្ភដោយ Fashion Valet ដែលជាក្រុមហ៊ុនផលិតសម្លៀកបំពាក់ដាក់លក់តាមអនឡាញ ព្រមទាំងអាចធ្វើដំណើរតាមជើងហោះហើរ Air Asia ជាច្រើនទៀត។

សូមជម្រាបថា សាកលវិទ្យាល័យ Limkokwing University of Creative Technology គឺជាសាកលវិទ្យាល័យឯកជនដែលមានវត្តមាននៅទ្វីបអាហ្រ្វិក អឺរ៉ុប និងអាស៊ី។ ទីស្នាក់ការកណ្ដាលនៅប្រទេសម៉ាឡេស៊ី មាននិស្សិតសិក្សាជាង ៣០,០០០នាក់ ដែលមកពីប្រទេសជាង ១៥០ប្រទេស ដែលកំពុងសិក្សានៅក្នុងសាខាទាំង ១២សាខា ទាំងនៅក្នុងប្រទេសកម្ពុជាកម្ពុជា ប៉ូលវ៉ាណា ចិន ឥណ្ឌូនេស៊ី ឡេសូតូ សៀរ៉ាឡេអូន ស្វាហ្ស៊ីឡិន និងចក្រភពអង់គ្លេស៕