(ភ្នំពេញ)៖ ដោយសារតែមានការគាំទ្រ កាន់តែច្រើនឡើងពីសំណាក់ប្រិយមិត្តអ្នកអាន ក៏ដូចជាដើម្បីវិវឌ្ឍន៍ខ្លួនឲ្យទាន់នូវសម័យបច្ចេកវិទ្យាទំនើប នាពេលបច្ចុប្បន្ននេះ ហើយបាញ់បញ្ជូនដំណឹងថ្មីៗដល់ដៃប្រិយមិត្តអ្នកអាន, គេហទំព័រកម្សាន្ត Khmertalking ជាបុត្រសម្ព័ន្ធរបស់ Fresh News ដែលជាចំណីអារម្មណ៍ និងជាដំណឹងកម្សាន្តដ៏សម្បូរបែបរបស់ប្រិយមិត្ត បានសម្រេចបង្កើតជា App នៅលើទូរស័ព្ទ ដែលលោកអ្នកអាចទាញយក (Install) តាមរយៈ App Store (iOS) និង Play Store (Android) មកទុកនៅក្នុងទូរស័ព្ទដៃរបស់លោកអ្នក ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ បែបកំសាន្តៗយ៉ាងច្រើនក្នុងមួយថ្ងៃៗ។

Khmertalking គឺជាគេហទំព័រកម្សាន្តមួយ ដែលប្រមូលផ្ដុំទៅដោយព័ត៌មានគ្រប់ប្រភេទ មានដូចជា តារាខ្មែរ តារាបរទេស កីឡាជាតិ-អន្តរជាតិ ព័ត៌មានអន្តរជាតិ សុខភាព ចំណេះដឹងខ្លីៗ វិទ្យាសាស្ត្រ អំពីភពផែនដី បច្ចេកវិទ្យា អាហារ រូបភាពប្លែកៗ និងវិដេអូកម្សាន្តជាច្រើនទៀត ដែលជាបណ្ដុំព័ត៌មាន ធ្វើឲ្យលោកអ្នកមិនអាច មើលរំលងបាន។

ក្រុមការងាររបស់ គេហទំព័រ Khmertalking ដែលមានជំនាញ បទពិសោធបច្ចេកទេសយូរឆ្នាំ និងមានអ្នកព័ត៌មានប្រកប ដោយវិជ្ជាជីវៈបទពិសោធក្នុង ការស្រាវជ្រាវ ស្វះស្វែងរកព័ត៌មានគ្រប់ទិសទី នឹងនៅតែបន្តពុះពារ រិះរកនូវអ្វីដែលថ្មី ប្លែក ជាដំណឹងកម្សាន្តដល់ប្រិយមិត្តអ្នកអាន គ្រប់ទិសទីបន្ថែមទៀត ដើម្បីបម្រើអារម្មណ៍ នៅក្នុងសមរភូមិព័ត៌មាន នៃសម័យបច្ចេកវិទ្យាដ៏ទំនើបនេះ មិនឲ្យលោកអ្នកខកបំណងឡើយ៕