(ភ្នំពេញ)៖ យោងតាមអនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបណ្ដាញសារព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្ដិច នាយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា លោក ត្រាក់ ថៃសៀង អភិបាលរងរាជធានីភ្នំពេញ ត្រូវបានផ្លាស់ទៅក្រសួងមហាផ្ទៃ បន្ទាប់ពីលោកកាន់តំណែងជាអភិបាលរងរាជធានីភ្នំពេញអស់រយៈពេល៨ឆ្នាំ។ ចំណែក លោក កើត ឆែ អភិបាលរងខេត្តពោធិ៍សាត់ និងលោក នួន ផារ័ត្ន ជាមន្ដ្រីគ្រប់គ្រងរដ្ឋបាល ទីស្ដីការគណៈរដ្ឋមន្ដ្រី ត្រូវតែងតាំងជាអភិបាលរងរាជធានីភ្នំពេញ៕
សូមអានអនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖