(ព្រះសីហនុ)៖ បន្ទាប់ពីបានទទួលបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ដព្រះសីហនុ កម្លាំងនគរបាលខេត្ត បានបង្ក្រាបករណីគ្រឿង១កន្លែង ដោយឃាត់បានជនសង្ស័យ៣នាក់ និងថ្នាំញៀន១២កញ្ចប់។

មន្ដ្រីនគរបាលដែលចូលរួមប្រតិបត្តិការនោះ បានឲ្យដឹងថា ការបង្ក្រាបនេះត្រូវបានធ្វើឡើងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ ​នៅភូមិ3 សង្កាត់1 ក្រុងព្រះសីហនុ។ ដោយឡែកជនសង្ស័យដែលឃាត់ខ្លួនបាននោះ ទី១៖​ឈ្មោះ សាន់ រីម អាយុ២៥ឆ្នាំ​, ទី២៖ឈ្មោះ ប៊ុន បូរ អាយុ២២ឆ្នាំ និងទី៣៖ឈ្មោះ សោម ចាន់ឌឿន អាយុ៥១ឆ្នាំ និងដកហូតបាន ថ្នាំញៀនមេតំហ្វេតាមីន ចំនួន១២កញ្ចប់។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅការិយាល័យជំនាញ ដើម្បីបន្ដការសួរនាំ និងចាត់ការបន្ដតាមនីតិវិធី៕