(ភ្នំពេញ)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ដែលកំពុងឈរជើង នៅកន្លែងកើតហេតុ បានរាយការណ៍មកថា ខណៈពេលនេះ អគ្គិភ័យបាននិងកំពុងឆេះទីតាំងចំណត រថយន្តក្រុងមួយកន្លែង ស្ថិតនៅក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមសេចក្តីរាយការណ៍ ខណៈពេលនេះរថយន្តពន្លត់អគ្គិភ័យ កំពុងចេញជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ផងដែរ៕