(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បង្ហាញលទ្ធផលផ្លូវការអំពីចំនួនសន្លឹកឆ្នោត និងភាគរយនៃគណបក្សនយោបាយនីមួយៗ តាមរាជធានី-ខេត្តទាំង២៥ ទូទាំងប្រទេសកម្ពុជា នេះបើតាមលទ្ធផលការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ដែលអង្គភាព Fresh News ទើបទទួលបាននៅមុននេះបន្តិច។

សូមជម្រាបថា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបង្ហាញលទ្ធផលផ្លូវការថា គណបក្សប្រជាជនកម្ពុជា ទទួលបានមេឃុំ-ចៅសង្កាត់ ចំនួន ១,១៥៦ ចំណែកគណបក្សសង្រ្គោះជាតិ ទទួលបានមេឃុំ-ចៅសង្កាត់ ចំនួន ៤៨៩ និងគណបក្សខ្មែររួបរួមជាតិទទួលបានមេឃុំចំនួន១៕