(ភ្នំពេញ)៖ យោងតាមសេចក្តីរាយការណ៍ ពីភ្នាក់ងារអង្គភាពព័ត៌មាន Fresh News ដែលឈរជើងយកព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា ករណីអគ្គិភ័យឆេះចំណតរថយន្តក្រុង ក្រុមហ៊ុន Gold VIP ដឹកជញ្ជូនអ្នកដំណើរ ស្ថិតនៅក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានរលត់ទាំងស្រុងហើយ នៅម៉ោងប្រមាណ១២៖ ៣០នាទីថ្ងៃអាទិត្យ ទី២៥ ខែមិថុនានេះ។

តាមសេចក្តីរាយការណ៍ គ្រោះអគ្គិភ័យនេះ បានឆេះបំផ្លាញ រថយន្តក្រុងរបស់ក្រុមហ៊ុនខាងលើ អស់ចំនួន២គ្រឿង ហើយត្រូវបានសមត្ថកិច្ចពន្លត់អគ្គិភ័យប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យចំនួន៦គ្រឿង បាញ់ទឹកអស់៤គ្រឿង ទើបរលត់ជាស្ថាពរ៕