(បាត់ដំបង)៖ ប្រជាពលរដ្ឋខួងរណ្តៅដាំម្រេច បានប្រទះឃើញគ្រាប់ នៅសល់ពីសម័យសង្រ្គាម២៦៣គ្រាប់ នៅម៉ោង១៖៤៥នាទី ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ នៅចំការអូរចោត ភូមិស៊ុង១ ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា គ្រាប់សល់ពីសម័យសង្គ្រាមទាំង២៦៣គ្រាប់ មានដូចជា៖
១៖ គ្រាប់៨២មីល្លីម៉ែត្រចំនួន១១៣គ្រាប់
២៖ គ្រាប់៦០មីល្លីម៉ែត្រចំនួន១៤៥គ្រាប់
៣៖បេ៤០ចំនួន១គ្រាប់
៤៖ ដេកា៨២មីល្លីម៉ែត្រ០១គ្រាប់
៥៖ គ្រាប់បែកដៃ០៣គ្រាប់។

បន្ទាប់ពីប្រទះឃើញគ្រាប់ទាំងអស់នោះ អាជ្ញាធរបានទំនាក់ទំនង ជាមួយអង្គភាពស៊ីម៉ាក់ ដើម្បីមកទទួល និងពិនិត្យគុណភាពគ្រាប់់ យកទៅរក្សាទុករង់ចាំកម្ទេចចោលនៅពេលក្រោយ៕