(ភ្នំពេញ)៖ លោក គឹម ឆៃហៀង ជាអភិបាលរងខេត្តសៀមរាប ត្រូវបានផ្ទេរភារកិច្ចទៅមប្រើការងារនៅក្របខ័ណ្ឌដើមវិញ ចំណែកលោក ទៀ សីហា ត្រូវបានតែងតាំងជាអភិបាលរងខេត្តសៀមរាបជំនួសវិញ។ នេះតាមអនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧។

អនុក្រឹត្យបញ្ជាក់យ៉ាងដូច្នេះថា «ផ្ទេរភារកិច្ចលោក គឹម ឆៃហៀង ឋានន្ដរស័ក្ដិវរមន្ដ្រី ថ្នាក់លេខ១ នៃក្របខ័ណ្ឌមន្ដ្រីគ្រប់គ្រងរដ្ឋបាល ទីស្ដីការគណៈរដ្ឋមន្ដ្រី ពីអភិបាលរងខេត្តសៀមរាប ឲ្យទៅបម្រើការងារនៅក្របខ័ណ្ឌដើមវិញ។ តែងតាំងលោក ទៀ សីហា ឋានន្ដរស័ក្ដិឧត្តមមន្ដ្រីថ្នាក់លេខ៣ ឲ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប»

សូមអានអនុក្រឹត្យ របស់នាយករដ្ឋមន្ដ្រី ដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖