(បាត់ដំបង)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ ពីបទរំលោភអនីតិជនអាយុ១២ឆ្នាំ បានសម្រេច២ដង បន្ទាប់ពីកម្លាំងនគរបាលស្រុកបាណន់ ធ្វើការស៊ើបអង្កេតរួចរាល់តាមនីតិវិធី។

លោក ប៊ន់ វណ្ណរ៉ា នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្ត បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ង៉ាម បូរាណ អាយុ៤៦ឆ្នាំ មុខរបរធ្វើស្រែ រស់នៅចំណុចចំការចិន ភូមិបឹងប្រី ឃុំស្នឹងស្រុមបាណន់ ខេត្តបាត់ដំបង។

សមត្ថកិច្ចដដែលបាន បញ្ជាក់ថា ខណៈដែលឪពុកម្តាយរបស់ក្មេងស្រីរងគ្រោះមិននៅផ្ទះ ជនល្មោភកាមខាងលើបាន​ធ្វើសកម្មភាព ចាប់រំលោភក្មេងស្រី រហូតបានសម្រេច២ដង នៅវេលាម៉ោង៩និង៣០នាទីនាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្ទះជនកុមារីរងគ្រោះ ស្ថិតនៅភូមិ ភូមិបឹងប្រី ឃុំស្នឹងស្រុកបាណន់ ខេត្តបាត់ដំបង។ សង្ស័យនេះធ្លាប់​ចាប់រំលោភកុមារីរងគ្រោះ បានសម្រេចម្តងមកហើយកាលពី១ខែមុន តែគ្មានអ្នកណាដឹងទើបតែលើកទី២នេះ បែកការម្តាយក្មេងស្រីមកទាន់ក៏ បាននិយាយប្រាប់ម្តាយឲ្យដឹងរឿងតែម្តង។

ចំណែកជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភនាងបានចំនួន២ដងពិតប្រាកដមែន។

យោងតាមពាក្យបណ្តឹងម្តាយជនរងគ្រោះនិងចម្លើយសារភាពរបស់ជនសង្ស័យរួចមកកម្លាំងការិយាល័យជំនាញបានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទៅតុលាការដើម្បីចាត់ការតាមនីតិវិច្បាប់៕