(ភ្នំពេញ)៖ Jaguar ជាម៉ាករថយន្ដដ៏ល្បីល្បាញ ដាច់គេពីចក្រភពអង់គ្លេស ក្នុងការផលិតរថយន្ដស៊េរីទំនើបៗ ជាច្រើនម៉ូដែល ជាក់ស្ដែងដូចជារថយន្ដស្ព័រប្រណីតម៉ូដែល Jaguar F-TYPE នេះ។ គ្រាន់តែក្រឡេកមើល Jaguar F-TYPE តែមួយភ្លែត គឺប្រាកដជាស្រឡាញ់រាងស្ព័រ យ៉ាងឡូយសង្ហាទាន់សម័យដូចរថយន្តប្រណាំង Formula One និងមានភាពទាក់ទាញអារម្មណ៍បំផុត ដោយសារតែការឆ្នៃប្រឌិតវិស្វកម្មបច្ចេកវិទ្យាខ្ពស់ ផ្តល់ជូនអ្នកប្រើប្រាស់នូវសំឡេងដ៏រណ្តំ ធ្វើព្រឺរោមរំភើបនឹងការបើកបររថយន្តនេះ។

លើសពីនេះវាមានសំឡេង គ្រហឹមយ៉ាងរំភើបរណ្តំចិត្ត ម៉ូដែល Jaguar F-TYPE នេះមិនត្រឹមតែប្រណីតទេ ថែមទាំងមានកម្លាំងថាមពលខ្លាំង ដែលតម្រូវចិត្តទៅនឹងអ្នកស្រឡាញ់ រថយន្តស្ព័រ គឺមានសន្ទុះខ្លាំង ល្បឿនលឿន ដែលញ៉ូចទៅតាមការជាន់របស់ម្ចាស់បើកបរ ជាមួយនឹងជម្រើសជាកម្លាំងម៉ាស៊ីន V6 និង V8។ រថយន្តនេះមានម៉ាស៊ីនត្រឹមតែ ២.០L អាចជាន់ពី ០ ទៅ ១០០គម/ម៉ ប្រើប្រាស់រយៈពេលត្រឹមតែ៥.៨វិនាទីប៉ុណ្ណោះ គឺថាមិនត្រឹមតែមានរាងរៅដ៏លឿននោះទេ តែគឺមានថាមពលលឿនទាន់ចិត្ត អ្នកចូលចិត្តរថយន្តស្ព័រតែម្តង។

រថយន្ដបែបស្ព័រមួយនេះ នឹងផ្ដល់នូវបទពិសោធន៍ថ្មី សម្រាប់អតិថិជនកម្ពុជា ជាមួយនឹងបច្ចេកវិទ្យាថ្មីៗ ដូចជា ប្រព័ន្ធ ADW (All Drive Wheel) ឈានមុខគេ ប្រព័ន្ធព័ត៌មានវិទ្យា InControl Touch, Audio System ពីចក្រភពអង់គ្លេសម៉ាក Merridian និងប្រព័ន្ធការពារសុវត្ថិភាពជាច្រើនទៀត ដែលផ្ដល់ទំនុកចិត្តខ្ពស់បំផុត។ សម្រាប់តម្លៃដាក់លក់នៅ ប្រទេសកម្ពុជា នៅពេលនេះ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាអ្នកនាំចូលនិងចែកចាយថ្តាច់មុខ មានផ្តល់ជូននូវតម្លៃពិសេសសម្រាប់ស្តុកក្នុងស្រុក គឺចាប់ពី ១៧៧,០០០ដុល្លារ ។

ព័ត៌មានលម្អិតពីរថយន្តប្រណីត Jaguar និង Land Rover មាននៅមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ
សូមទំនាក់ទំនង៖ 023 888-811 / 070 999-111
គេហទំព័រ ផ្លូវការ៖ www.jaguarcambodia.com
ទំព័រ Facebook ផ្លូវការ៖ Jaguar Cambodia
ទំព័រ Instagram ផ្លូវការ៖ @JaguarCambodia