(ភ្នំពេញ)៖ ពិតជាពិសេសមែន​! អាហារដ្ឋាន «វើលដាយនឹង» ដែលជាអាហាដ្ឋានធំជាងគេក្នុងផ្សាទំនើបអ៊ីអន បានអញ្ជើញចុងភៅដ៏ជំនាញ ដែលបានទទួលពាន់រង្វាន់ខាងផ្នែកធ្វើនំភីហ្សា ពីប្រទេសអ៊ីតាលី មកចែករំលែកបទពិសោធន៍​ដល់ ក្រុមចុងភៅក្នុងស្រុកពីរបៀបធ្វើភីហ្សា និងធ្វើភីហ្សាដោយផ្ទាល់ដៃរបស់លោក ជូនអតិថិជនញ៉ាំដោយឥតគិតថ្លៃ។

ពិធីនេះ ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧នេះ នៅអាហារដ្ឋាន «វើលដាយនឹង» ផ្ទាល់តែម្ដង ដែលមានទីតាំងស្ថិតនៅផ្សារទំនើបអ៊ីអន ជាន់ទី២។

លោក Antonio Pepe ដែលជាចុងភៅដ៏ជំនាញមកពីប្រទេសអ៊ីតាលីនេះ បានបង្ហាញពីបទពិសោធន៍ និងជំនាញដ៏ពិសេសរបស់លោក ដល់ក្រុមចុងភៅក្នុងស្រុកពីរបៀបធ្វើនំភីហ្សា និងPasta ដ៏ឆ្ងុយឆ្ងាញ់ ហើយលោកក៏បានចំអិនដោយផ្ទាល់ដៃ ចែកជូនអតិថិជនសម្រាប់ភ្លក់ជូនរសជាតិផងដែរ។

ក្នុងឱកាសនោះដែរ ចុងភៅជំនាញរូបនេះ បានសម្ដែងនូវភាពសប្បាយរីករាយ ក្នុងការចែករំលែកបទពិសោធន៍ និងជំនាញរបស់លោកផ្ទាល់ ដល់ចុងភៅក្នុងស្រុក និងចង់ឲ្យអតិថិជនទាំងអស់គ្នាសាកល្បង ភ្លក់នំភីហ្សា និងPasta រសជាតិដើមពីប្រទេសអ៊ីតាលីផងដែរ។ ​លោកបញ្ជាក់ថា មុខម្ហូបនៅក្នុងអាហារដ្ឋាន «វើលដាយនឹង» ទោះបីប្រជាពលរដ្ឋកំរិតណាក៏អាចទទួលទានបានដែរ ព្រោះថាទាំងគុណភាព ​អនាម័យ តម្លៃ គឺពិតជាអាចទទួលយកបាន។

ជាមួយគ្នានោះដែរ តំណាងអាហារដ្ឋានដ៏ធំមួយនេះ បានធ្វើការសន្យានឹងខិតខំរិះរកមុខម្ហូបថ្មីៗ កម្មវិធីល្អៗ បន្ថែមទៀត ដើម្បីបម្រើជូននូវអតិថិជនទាំងអស់គ្នា មិនឲ្យទាស់ចិត្តឡើយ។

សូមបញ្ជាក់ថា អាហារដ្ឋាន «វើលដាយនឹង» គឺជាក្រុមហ៊ុនលក់ម្ហូបអាហារដ៏មានឱជារស់ឆ្ងាញ់ពិសារក្នុងផ្សារទំនើបអ៊ីអន ដែលបានបើកដំណើរការអស់រយៈពេលជិត៣ឆ្នាំហើយ ដែលបានទទួលការគាំទ្រយ៉ាងច្រើន ពីសំណាក់ភ្ញៀវជាតិ និងអន្ដរជាតិ។ ក្នុងនោះអាហារដ្ឋាន «វើលដាយនឹង» មានបម្រើជូនអតិថិជននូវមុខម្ហូប ជាច្រើនដូចជា មុខម្ហូបខ្មែរ ចិន វៀតណាម អូស្ដ្រាលី អ៊ីតាលី សឹង្ហបុរី ឥណ្ឌា ភេសជ្ជៈ និងបង្អែមជាច្រើនមុខ៕​