(ភ្នំពេញ)៖ ពិតជាអស្ចារ្យមែន! មិនថាស្ដ្រីមេផ្ទះ ឬសមាជិកគ្រួសាររបស់លោកអ្នកនោះទេ នឹងទទួលភាពងាយស្រួល ជាមួយនឹងទូរទស្សន៍ ការច្នៃប្រឌិតថ្មីនៃ ទូរទស្សន៍ Samsung QLED នៅក្នុងផ្ទះរបស់អ្នក ឲ្យមើលទៅឃើញស្អាតទាន់សម័យ បំពាក់ដោយបច្ចេកវិទ្យាទំនើប និងតំណភ្ជាប់ប្រព័ន្ធ ដែលមិនមែនត្រឹមតែជាម៉ាស៊ីនធំមួយ។

ទូរទស្សន៍ស៊េរីថ្មីនេះ ស្ថិតនៅក្នុងចំណោមទូរទស្សន៍អេក្រង់ធំជាងគេនៅក្នុងទីផ្សារ មិនថាតែអេក្រង់រាបស្មើ ឬអេក្រង់កោងឡើយ និងមានជម្រើសទំហំ ចាប់ពី៥៥ អ៊ីញឡើងទៅ។ ទោះបីយ៉ាងណា របៀបដែលអ្នករចនាម៉ូត ប្រើក្នុងការអភិវឌ្ឍទូរទស្សន៍ជំនាន់ថ្មី ត្រូវបានចាត់ទុកថា ជម្រើសរវាងភាពស្រស់ស្អាតបែប អេក្រង់កោង និងអេក្រង់រាបស្មើ ដែលហាក់ដូចជាស័ក្តិសមសម្រាប់បរិយាកាសក្នុងផ្ទះបែបសម័យ។

លក្ខណៈពិសេស នៃទូរទស្សន៍សាមសុង QLED ជារូបភាព ស្តាយ៍ និងការរចនា Q (Q Picture, Q Style and Q Design) ជាមួយប្រព័ន្ធអុបទិក ដែលគ្មានខ្សែរញ៉េរញ៉ៃ ជួយបន្ធូរភាពតានតឹងពីរឿងខ្សែរប៉ាត់រប៉ាយ និងអាច តុបតែងបន្ទប់ទទួលភ្ញៀវរបស់អ្នកឲ្យបានស្រស់ស្អាត។ ប្រព័ន្ធអុបទិកនេះ អាចតភ្ជាប់គ្រប់ឧបករណ៍ទាំងអស់ ទៅនឹងទូរទស្សន៍តាមរយៈ One Connect ដែលធ្វើឲ្យអ្នកកាន់តែងាយស្រួល ក្នុងការភ្ជាប់ឧបករណ៍ហ្គេម និង ឧបករណ៍ផ្សេងៗទៀត ជាមួយទូរទស្សន៍។

ទូរទស្សន៍សាមសុង QLED TV ទាំងអស់ បង្ហាញពីការរួមបញ្ចូលឥតខ្ចោះនៃការរចនា និងបច្ចេកវិទ្យាទំនើប ចុងក្រោយបង្អស់របស់សាមសុង។ នៅពេលដែលអ្នកបើកមើល អ្នកនឹងមើលឃើញពណ៌ដ៏ស្រស់ស្អាតលើ អេក្រង់ទូរទស្សន៍ ដោយសារតែវាបំពាក់នូវ HDR ដែលជួយបង្កើនកម្រិតពន្លឺ ជួយឲ្យអ្នកប្រើប្រាស់មើលបាន ច្បាស់ល្អ។

មិនតែប៉ុណ្ណោះទូរទស្សន៍សាមសុង QLED TV ផ្តល់ជូននូវពន្លឺភ្លឺល្អ ដែលមានកម្រិតរវាង HDR1500 និង2,000 ងាយស្រួលទស្សនា មិនបង្កឲ្យឈឺភ្នែក។ ការរួមបញ្ចូលពន្លឺពណ៌ និងបច្ចេកវិទ្យាពណ៌ធ្វើឲ្យបទពិសោធន៍ ទស្សនារបស់អ្នកកាន់តែល្អទ្វេដង។

ក្នុងការប្រារព្ធការឈ្នះពានរង្វាន់ QLED របស់យើង និងការទទួលស្គាល់ជាវិជ្ជមានទូទាំងទ្វីបអឺរ៉ុប និងកន្លែងផ្សេងៗ ទៀតក្នុងពិភពលោក យើងបានផ្តល់ជូនឧបករណ៍បំពងសម្លេង Sound Bar (HW-MS6501/XT) និងជើងទម្រ សម្រាប់អតិថិជនទាំងទ្បាយណា ដែលជាវម៉ូដែលទូរទស្សន៍ដូចជា៖ Q8C (curved) 75 អ៊ីញ Q8C 65 អ៊ីញ និង Q7F (flat) 55 អ៊ីញ ។ ការបន្ថែមជូននេះ មាននៅតាមហាងទំនើបសាមសុងមួយចំនួនតែប៉ុណ្ណោះ ហើយមានសុពលភាពចាប់ពីថ្ងៃទី០១ ដល់៣០មិថុនាខាងមុខនេះ។

ស៊េរីទូរទស្សន៍សាមសុងទាំងអស់ មានដាក់លក់តាមបណ្តាហាងលក់រាយនានា រួមមានទាំងផ្សារទំនើបអ៊ីអន និងហាងទំនើបសាមសុង ទូទាំងប្រទេសកម្ពុជា។អញ្ជើញមកទស្សនាឥទ្បូវនេះ ដើម្បីដឹងថាអេក្រង់ទូរទស្សន៍នេះ មានពណ៌ច្បាស់ល្អកម្រិតណា។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់សេវាបម្រើអតិថិជនសាមសុង តាមរយៈលេខ៖ 023-99-3232៕