(ភ្នំពេញ)៖ ព្រឹទ្ធសភា​ នឹងបើកសម័យប្រជុំពេញអង្គ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ក្រោមអធិបតីភាព សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយពិភាក្សាលើរបៀបវារៈចំនួន២។ នេះបើតាមការប្រកាសរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា​នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧នេះ។

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ​បានអោយដឹងថា របៀបវារៈ២នោះ រួមមាន៖
១៖ ការប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី
២៖ ពិនិត្យ និងអោយយោបល់លើសេចក្តីស្នើច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ៕