(ភ្នំពេញ)៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៅព្រឹកថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ២០១៧ ចុះបង្ក្រាបគ្រឿងសំអាងក្លែងក្លាយ ដោយបង្កហានិភ័យដល់សុខភាព និងសុវត្ថិភាពសង្គម ហើយត្រូវបាន​យកទៅរក្សាទុក​នៅក្រសួងមហាផ្ទៃ ជាបណ្តោះអាសន្ន។

សេចក្ដីរាយការណ៍ បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ ត្រូវបានធ្វើឡើងនៅនៅចំណុចផ្ទះលេខ២០B តាមផ្លូវលេខ៣២៨ ស្ថិតនៅក្រុម២៤ ភូមិ៤ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន។​

​ក្នុងប្រតិបត្តិការនេះ ដឹកនាំដោយលោកព្រះរាជ្ញារង ងិន ពេជ្រ ​និងលោកឧត្ដមសេនីយ៍ត្រី ទូច យុទ្ធា អនុប្រធានលេខាធិការដ្ឋាន និងប្រធានក្រុមប្រតិបត្តិការពិសេសក្រសួងមហាផ្ទៃ ដែលកម្លាំងសមត្ថកិច្ចចម្រុះ សហការជាមួយនគរបាលប៉ុស្តិ៍។

សមត្ថកិច្ចបានឲ្យដឹងថា មុនដំបូង​ឃាត់ម៉ូតូរ៉ឺកម៉កកង់បី រៀបដឹកគ្រឿងសំអាងចម្រុះ​យកទៅចែកចាយ ហើយកម្លាំងសមត្ថកិច្ចធ្វើការឃាត់ និងត្រួតពិនិត្យរួចបន្ដឈានចូលឆែកក្នុងផ្ទះទៀត ដោយសង្ស័យផលិតផលិតក្លែងក្លាយ បង្កគ្រោះថ្នាក់ប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕