(ភ្នំពេញ)៖ ស្រាបៀរ  Heineken បានបញ្ចេញស្ពតពាណិជ្ជកម្មទូរទស្សន៍ថ្មីជាច្រើនអំពីការប្រកួតក្របខ័ណ្ឌ UEFA Champions League ដែលបង្ហាញពីអ្នកចាត់ការក្លិបម្នាក់ដែលបានឈ្នះពានក្របខ័ណ្ឌ UEFA Champions League ចំនួនពីរសម័យកាលគឺលោក លោក Jose Mourinho សម្រាប់យុទ្ធនាការក្របខ័ណ្ឌនេះ។

ក្រុមហ៊ុន ផលិតស្រាបៀរកម្ពុជា (CBL) បានបញ្ជូនម្ចាស់ហាងចំនួន១០នាក់ មកពីរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ដើម្បីធ្វើដំណើរកម្សាន្តដ៏អស្ចារ្យ ទៅកាន់ប្រទេសក្រិក។ ពួកគាត់មានមោទនភាព តំណាងប្រទេសកម្ពុជាក្នុងចំណោមអ្នកគាំទ្រ Heineken រាប់រយនាក់ មកពីជុំវិញពិភពលោកដែលចូលរួមព្រឹត្តិការណ៍នេះ ពិសេសពួកគាត់បានឡើងជិះនាវាកម្សាន្តរយៈពេលបីថ្ងៃ ដែលដឹកនាំដោយកំពូលតារាបាល់ទាត់
ប្រេស៊ីល​ល្បីល្បាញ​ទូទាំងពិភពលោក​គឺ Ronaldinho។

កម្មវិធីនេះពោរពេញទៅដោយសកម្មភាពដែលមានការប្រកួតបាល់ទាត់នៅលើឆ្នេរខ្សាច់  មានអ្នកសម្តែងជិះស្គីលើទឹក  ក្រុមឌីជេផ្តល់ការកម្សាន្តជូនទស្សនិកជន និងការសម្តែងជំនាញពិសេសមួយចំនួនពីលោក Ronaldinho ។

ទន្ទឹមនឹងនេះផងដែរ អ្នកមានសំណាងមួយចំនួនមានឱកាសទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅក្នុងទីក្រុង Cardiff, UK  ព្រមទាំងតំណាងឱ្យប្រទេសកម្ពុជាផងដែរ។  

ស្រាបៀរ  Heineken កពុងពាំនាំជូនលោកអ្នកនូវព្រឹត្តិការណ៍ផ្សេងៗដែលគេប្រាថ្នាចង់ឃើញបំផុតនៅលើពិភពលោក។ សូមធ្វើឲ្យប្រាកដថា លោកអ្នកក៏ជាសមាជិកនៃគ្រួសារនេះផងដែរ ហើយសូមពិសាដោយការទទួលខុសត្រូវជានិច្ច។  

ចព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រហ្វេសប៊ុករបស់ស្រាបៀរ Heineken: www.facebook.com/Heineken/